ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រោម​ដៃ​អតី​ត​ស្តេច​ប្រដាល់​មហា​ម៉ាត់​ អាលី​ លក់​បាន​តម្លៃ​ជាង​8​សែន​ដុល្លារ​អាមេ​រិក​

11 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​គេហ​ទំព័រ​បរ​ទេស​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​ឱ្យ​ដឹង​ថា ស្រោម​ដៃ​របស់​អតី​ត​ស្តេច​ប្រដាល់​មហា​ម៉ាត់​អាលី​ លក់​ដេញ​ថ្លៃ​បាន​តម្លៃ​៨៣៦.៥០០​ដុល្លារ​អាមេ​រិក​ ។ ស្រោម​ដៃ​នេះ​ត្រូវ​បាន​ដាក់​លក់​ក្នុង​ព្រឹត្ត​ិ​ការណ៍​លក់​ដេញ​ថ្លៃ​​ទី​​ក្រុង​ញូវ​យ៉ក​ សហ​រដ្ឋ​អា​មេ​រិក​ កាល​ពី​ចុង​​សប្តាហ៍​កន្លង​ទៅ ។

គេហ​ទំព័រ​ដដែល​នោះ​បាន​ឱ្យ​ដឹង​ទៀត​ថា ស្រោម​ដៃ​មួយ​គូ​នេះ​មាន​អាយុ​កាល​ជាង​៥០​ឆ្នាំ​ ហើយ​វា​គឺ​ជា​ស្រោម​ដៃ​ដែល​ធ្វើ​ឱ្យ​អាជីព​ប្រដាល់​របស់​មហា​មា៉ត​ អាលី​ ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ ។ ដោយ​ឡែក​ អ្នក​ទិញ​ស្រោម​ដៃ​ស្តេច​ប្រដាល់​វ័យ​៧២ឆ្នាំ​រូប​នេះ​ មិន​ត្រូវ​បាន​គេ​បង្ហាញ​ឱ្យ​ស្គាល់​​អត្ត​សញ្ញាណ​នោះ​ទេ ។

គួរ​រំលឹក​ដែរ​ថា ឈ្មោះ​ពិត​របស់​មហា​ម៉ាត់​ អាលី គឺ​ Cassius Clay កើត​ក្នុង​ឆ្នាំ​១៩៤២​នៅ​រដ្ឋ​ Kentucky សហ​រដ្ឋ​អាមេ​រិក​ ។ លោក​បាន​ប្តូរ​ឈ្មោះ​ពី​ Cassius Clay មក​ជា​មហា​ម៉ាត់​ អាលី​ ក្នុង​ឆ្នាំ​១៩៦៤​ បន្ទាប់​ពី​លោក​​ផ្តួល​កីឡា​ករ​ទម្ងន់​ធ្ងន់​ Lisbton ។ មូល​ហតុ​ដែល​នាំ​ឱ្យ​លោក​ប្តូរ​ឈ្មោះ​ គឺ​ដោយ​សារ​តែ​លោក​គោ​រព​សាសនា​អីុ​ស្លាម​ ។ មហា​មា៉ត​ អាលី​ គឺ​ជា​អ្នក​ប្រដាល់​ដែល​កម្រ​ជួប​ការ​បរា​ជ័យ​ ។ ប្រវត្តិ​៦១​ប្រកួត​គឺ​ឈ្នះ​៥៦​ ចាញ់​៥​ មិន​ធ្លាប់​ស្មើ​ តែ​ធ្លាប់​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​៣៧​លើក​ ៕