ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Toyota ប្រារព្ធ​​ខួប​ទី​​30 របស់​ម៉ូ​ដែល​​4Runner 2014 បញ្ចុះ​តម្លៃ​លក់​​ 1.000ដុល្លារ​​

11 ឆ្នាំ មុន

ថ្មី​ៗ​នេះ​ ក្រុម​ហ៊ុន​ Toyota បាន​ប្រកាស​​ថា ខ្លួន​​នឹង​ផ្តល់​នូវ​ការ​លក់​បញ្ចុះ​តម្លៃ​ចំពោះ​​រថយន្ត​​ម៉ូ​ដែល​ 4Runner ស៊េរី​២០១៤​ ចាប់​ពី​៥០០​ទៅ​​១.០០០​ដុល្លារ​អាមេរិ​ក​ ​នៅ​ក្នុង​ឱកាស​​នៃ​ការ​​ប្រារព្ធ​ខួប​ទី​​៣០​ឆ្នាំ​ ​នៃ​ការ​ចូល​​ប្រទ្បូក​​លើ​ទី​ផ្សារ​​បើគិត​​មក​ដល់​ឆ្នាំ​២០១៤​នេះ​ ។
ចំពោះ​ម៉ូ​ដែល​​ SR5 និង​ Trail ​នៅ​ក្នុង​​ចង្កោម​​ 4Runner នឹង​​បញ្ចុះ​​តម្លៃ​​ ៥០០​ដុល្លារ​​មាន​ន័យ​ថា​ ​Toyota 4Runner SR5 មាន​តម្លៃ​​

ថ្មី​ៗ​នេះ​ ក្រុម​ហ៊ុន​ Toyota បាន​ប្រកាស​​ថា ខ្លួន​​នឹង​ផ្តល់​នូវ​ការ​លក់​បញ្ចុះ​តម្លៃ​ចំពោះ​​រថយន្ត​​ម៉ូ​ដែល​ 4Runner ស៊េរី​២០១៤​ ចាប់​ពី​៥០០​ទៅ​​១.០០០​ដុល្លារ​អាមេរិ​ក​ ​នៅ​ក្នុង​ឱកាស​​នៃ​ការ​​ប្រារព្ធ​ខួប​ទី​​៣០​ឆ្នាំ​ ​នៃ​ការ​ចូល​​ប្រទ្បូក​​លើ​ទី​ផ្សារ​​បើគិត​​មក​ដល់​ឆ្នាំ​២០១៤​នេះ​ ។
ចំពោះ​ម៉ូ​ដែល​​ SR5 និង​ Trail ​នៅ​ក្នុង​​ចង្កោម​​ 4Runner នឹង​​បញ្ចុះ​​តម្លៃ​​ ៥០០​ដុល្លារ​​មាន​ន័យ​ថា​ ​Toyota 4Runner SR5 មាន​តម្លៃ​​លក់​ត្រឹម​​តែ​ ៣៣.១៨០​ដុល្លារ​ប៉ុណ្ណោះ​ ។ ​ចំណែក​​ម៉ូដែល​ SR5 Premium និង​ Trail Permium បញ្ចុះ​តម្លៃ​​លើ​គ្រឿង​​តុប​តែ​​ង​ចំនួន​ ៧៥០​ដុល្លារ​ ដោយ​ទ្បែក​ម៉ូដែល​ Limited ទទួល​បាន​ការ​បញ្ចុះ​​តម្លៃ​ រហូត​ដល់​១.០០០​ដុល្លារ​​ឯ​ណ្ណោះ​ ។

គួរ​បញ្ជាក់​ថា​ ​ក្នុង​រយៈ​​ពេល​ចុង​ក្រោយ​នេះ​​ ជំនាន់​​ថ្មី​ទី​៥របស់​ 4Runner បាន​​បង្ហាញ​ខ្លួន​​ជា​លើក​ដំបូង​នៅ​ចុង​ឆ្នាំ​២០០៩​ ​ជា​មួយ​នឹង​ការ​​កែ​ទម្រង់​​ថ្មី​នៃ​ស្ទីល​​ម៉ូដ​ និង​ការ​បំពាក់​​បរិក្ខា​រ​​ទំនើបៗ​​ ដើ​ម្បី​បន​្ត​​កេរ​​​ដំណែល​​រហូត​មក​ដល់​ស៊េរី​​ថ្មី​២០១៤​នេះ​​ ។ ​ចំណែក​កម្លាំង​​ម៉ាស៊ីន​​ក៏​នៅ​តែ​​ប្រើ​ម៉ាស៊ីន​​ចំណុះ​៤,០លីត្រ​ ៦ស៊ីទ្បាំង​ ប្រើ​លេខ​​ស្វ័យ​ប្រវត្តិ​​៦​វគ្គ​ ផ្តល់​​អានុភាព​​ថាម​ពល​ ២៧០​សេះ​ ​និង​កម្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រមួល​​២៧៨​ផោនហ្វ៊ីត​ ៕