ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Alfa Romeo Giulietta និង MiToស៊េរី​2014 បំពាក់​​ម៉ាស៊ីន​ថ្មី​ប្រជែងទីផ្សារ​

11 ឆ្នាំ មុន

​ថ្មី​ៗ​នេះ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​​ដែល​មាន​ឈ្មោះ​​បោះ​សំឡេង​​មួយ​របស់ប្រទេស​អីុ​តាលី​​យី​ហោ​​Alfa Romeo ​បាន​បង្អួត​រថយន្ត​ស៊េរី​ថ្មី​របស់​​ខ្លួន​ម៉ូដែល Giulietta និង MiTo ​ជាមួយ​នឹង​ការកែ​ទម្រង់​នៃរូបឆោម​​ដ៏​តូច​ច្រឡឹង​អម​ដោយ​ម៉ាស៊ីន​ដែល​ប្រើ​បច្ចេក​វិទ្យា​​ស៊ី​សាំង​តិច​ ដើម្បី​ប្រកួត​ប្រជែងទី​ផ្សារ​រថយន្ត​ខ្នាត​តូច​នៅ​លើ​ពិភពលោក ​។ ​

​ថ្មី​ៗ​នេះ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​​ដែល​មាន​ឈ្មោះ​​បោះ​សំឡេង​​មួយ​របស់ប្រទេស​អីុ​តាលី​​យី​ហោ​​Alfa Romeo ​បាន​បង្អួត​រថយន្ត​ស៊េរី​ថ្មី​របស់​​ខ្លួន​ម៉ូដែល Giulietta  និង MiTo ​ជាមួយ​នឹង​ការកែ​ទម្រង់​នៃរូបឆោម​​ដ៏​តូច​ច្រឡឹង​អម​ដោយ​ម៉ាស៊ីន​ដែល​ប្រើ​បច្ចេក​វិទ្យា​​ស៊ី​សាំង​តិច​ ដើម្បី​ប្រកួត​ប្រជែងទី​ផ្សារ​រថយន្ត​ខ្នាត​តូច​នៅ​លើ​ពិភពលោក ​។ ​

រថយន្ត​ទាំងពីរ​មូ៉ដែល​​ទើប​នឹង​ចេញ​ថ្មី​ខាង​លើ​​​នេះ​​នៅតែ​មាន​ភាពទាក់​ទាញ​ដដែល​ជាមួយ​នឹង​រូបរាង​នៃ​ផ្នែក​ខាង​ក្រៅ​ដ៏​ស្រស់​​សង្ហា​របស់​វា ​ដែល​រំលេច​ចេញ​នូវ​ស្ទីល​​ម៉ូដ​កាន់​តែ​ជក់​ចិត្ត ​ដោយ​ចាប់​ផ្តើម​ពី​ការ​រចនា​ម៉ូដ​​​ផ្នែក​ខាងមុខ ដែល​ស័ក្តិ​សម​ទៅ​នឹង​​តួ​គ្រោង​ជា​ប្រពៃ ណី របស់​​​យី​ហោ​នេះ ​។ ​​ក្រៅ​ពី​ការរចនា​ម៉ូដ​ Giulietta  និង MiTo​ មានបំពាក់​​នូវ​បច្ចេក​វិទ្យា​​ការពា​រ​សុវត្ថិភាព​​ស្រប​តាម​លក្ខណៈ​ស្តង់​ដា​​​ដែល​រក្សា​​បាន​កម្រិត​ពិន្ទុ​អតិ​បរមា​លើ​​ការ​ធ្វើ​េតស្ត​សុវត្ថិ​ភាព​អសកម្ម​ និងសកម្ម ​។ ​​បន្ថែម​លើ​នេះ​រថយន្ត​ទាំងពីរ​មាន​ប្រើ​​ប្រាស​់ប្រព័ន្ធ​គ្រប់គ្រង​លំនឹង​រថយន្ត​ក្នុងស្ថាន​ភាព​ល្បឿន​លឿន​ខណៈ​​ពេល​នៃ​ការ​​ជាន​់​ហ្វ្រាំង​រថយន្ត​ដែ​ល​​មាន​​​ប្រសិទ្ធ​ភាព​ទប់​ទល​់​នឹង​កម្លាំង​ទំនាញដែល​​ជា​​ហេតុ​មិន​​បណ្តាល​ឱ្យ​រថយន្ត​​ក្រឡាប់​​ដោយ​ងាយ​បាន​ឡើយ ។

សរុបមក Alfa Romeo Giulietta  និង MiTo ស៊េរី​ថ្មី​​ឆ្នាំ​២០១៤ ​គឺជា​រថយន្តដែល​មា​ន​លក្ខណៈ​សុវត្ថិភាព​បំផុត​​នៅក្នុង​សែ​​ស្រឡាយ​​របស់​ខ្លួន​និងនៅក្នុង​វិស័យ​រថយន្ត​ទាំងមូល ។
​លក្ខណ​ៈពិសេស ​ម៉ូដែល​ Giulieta
-​ម៉ាស៊ីន ៈ ម៉ាសូ៊ត​ទំហំ​២លីត្រ ប្រភេទ​ Turbodiesel JDIM
-​កម្លាំង​ថាម​ពល​ ៈ ១៥០​សេះ​
-អត្រា​រមួល ៈ ៣៥០​ញូវ​តុន​ម៉ែត្រ ​
-កម្លាំង​​សន្ទុះ​ ៈ ពី​០-១០០​​គីឡូម៉ែត្រ​​ក្នុង​​មួយ​ម៉ោង​ក្នុងរយៈពេល​​៧,៨វិនាទី​
-​ល្បឿន​​អតិ​បរមា ៈ ២១៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​
-​អត្រា​ស៊ីប្រេង​ឥន្ធនៈ ៈ ៤,៤​លីត្រ​ក្នុង​រយៈ​​ចម្ងាយ​​១០០​គីឡូម៉ែត្រ
-អត្រា​​បញ្ចេញ​ឧស្ម័ន​កាបូនិច​​ ៈ ​១១៦​ក្រាម​ក្នុងរយៈ​ពេល​​១គីឡូម៉ែត្រ ​
ម៉ូដែល​MiTo
 -ម៉ាស៊ីន​ ៈ ប្រភេទ​ Turbo MultiAir ទំហំ​១,៤​​លីត្រ​ ប្រើ​​ប្រអប់​​លេខ​អំ​ប្រាយ​៉ា​ភ្លោះ​
-កម្លាំង​ថាម​ពល ៈ ១០៥​សេះ
-កម្លាំង​​រមួល ៈ ១៤៥​ ញូវ​តុន​ម៉ែត្រ ​​ក្នុង​​អត្រា​​សន្ទុះ​២.០០០​ជុំ​​ក្នុងមួយ​នាទី​
-ថាម​ពល​អគ្គិសនី ៈ ៧២​គីឡូវ៉ាត់ ​
-អត្រា​សន្ទុះ​ ៈ ​១​០០​​​​គីឡូម៉ែត្រ​​ក្នុងមួយ​ម៉ោង​ក្នុងរយៈពេល​​៨,១វិនាទី​
-​ល្បឿន​​អតិ​បរមា ៈ ២០៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​
-​អត្រា​ស៊ីសាំង​​ ៈ ៥,៤​​លីត្រ​ក្នុង​រយៈ​​ចម្ងាយ​​១០០​គីឡូម៉ែត្រ
-អត្រា​​បញ្ចេញ​ឧស្ម័ន​កាបូនិច​​ ៈ ​១២៤​ក្រាម​ក្នុងរយៈ​ពេល​​១គីឡូម៉ែត្រ ​
តម្លៃលក់​​ ២៨.៩៨២​ដុល្លារ​អាមេរិក​ ។
សម្គាល់​ ​លក្ខណៈ​សុវត្ថិភាព​​អសកម្ម​​មាន​ពោង​​ខ្យល់​ រី​ឯ​​​ប្រព័ន្ធ​ហ្វ្រាំង​ABS…៕