ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស្ទូច​​​បុកគ្នា​ជា​មួយ​​​រថ​​ភ្លើង​​នៅ​សង្កាត់​ត្រពាំង​ក្រសាំង​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ មាន​ហេតុការ​ណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង រវាង​រថយន្ត​ស្ទូច​ ម៉ាក​ហ៊ី​​យ៉ាន​ដាយ​​បើក​បុក​រថ​​ភ្លើង​​ កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​​២៦ កុម្ភៈ ២០១៤ នៅចំណុច​ផ្លូវ​ឆ្លងកាត់ ស្ថិត​ក្នុង​ភូមិ​ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែន​ជ័យ បណ្តាល​ឱ្យរថយន្ត​ស្ទូច​​រង​ការ​ខូច​ខាត​​ផ្នែក​ខាង​មុខ​​ តែសំណាង​មិនមាន​អ្នកស្លា.ប់​ ឫរបួសនោះ​ទេ​​ ។ ​

រាជធានី​ភ្នំ​ពេញ ៖ មាន​ហេតុការ​ណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង រវាង​រថយន្ត​ស្ទូច​ ម៉ាក​ហ៊ី​​យ៉ាន​ដាយ​​បើក​បុក​រថ​​ភ្លើង​​ កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​​២៦ កុម្ភៈ ២០១៤ នៅចំណុច​ផ្លូវ​ឆ្លងកាត់ ស្ថិត​ក្នុង​ភូមិ​ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែន​ជ័យ បណ្តាល​ឱ្យរថយន្ត​ស្ទូច​​រង​ការ​ខូច​ខាត​​ផ្នែក​ខាង​មុខ​​ តែសំណាង​មិនមាន​អ្នកស្លាប់​ ឫរបួសនោះ​ទេ​​ ។ ​

បើតាមសេចក្តីរាយការណ៍​បាន​ឱ្យដឹង​ថា ​រថយន្ត​ស្ទូច​ ម៉ាក​ហ៊ី​​យ៉ាន​ដាយ ពណ៌ស ពាក់​ស្លាកលេខ​ភ្នំ​ពេញ 3B-9110 បើក​ពី​​កើត​ទៅលិច បើក​បរ​ដោយ​ឈ្មោះ សាំង អឿន ភេទប្រុស អាយុ​​៣៧​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​​ព្រៃ​ព្រីង​ខាង​ជើង សង្កាត់​​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ចំណែក​រថភ្លើង​ បើកពី​ជើង​ទៅ​ត្បូង​ និង​បាន​ស៊ី​ផ្លេ​​ពី​ចម្ងាយ​​ ។ លុះមក​ដល់​ចំណុច​​កើត​ហេតុ ​បុក​គ្នា​​ជា​មួយ​រថយន្ត​ស្ទូចតែម្តង ៕​​