មានមនុស្សមិនតិចទេដែលមើលឃើញការប្រព្រឹត្តខុសរបស់អ្នកកាន់ព្រះពុទ្ធសាសនា ហើយបែរជាតិះដៀលព្រះពុទ្ធសាសនាទាំងមូលមិនបណ្តាក់មាត់នោះ អ្នកមានហេតុផលគួរបែងចែកឱ្យដាច់រវាងព្រះពុទ្ធសាសានានិងអ្នកកាន់សាសនាចៀសវាងការភ័ន្តច្រឡំដោយប្រការផ្សេងៗ ។
ការប្រព្រឹត្តខុសទៅនឹងធម៌វិន័យ វាជាទោសកំហុសរបស់បុគ្គល មិនមែនជាវិបត្តិរបស់ពុទ្ធសាសនាទេ សូមកុំវាយប្រហារព្រះពុទ្ធសាសនាទាំងមូល ពិតជាអយុត្តិធម៌ពេកហើយ គឺពុទ្ធសាសនានៅតែល្អបរិសុទ្ធជានិច្ច ។
ព្រោះតាំងពីដើមមកព្រះពុទ្ធសាសនាតែងមានលម្អបីបទជានិច្ចគឺ លម្អបទដើម ដោយការមិនធ្វើនូវអំពើអាក្រក់ទាំងពួង ។ លម្អបទកណ្តាលដោយការចម្រើនសុចរិតជានិច្ច ។ និងលម្អបទចុងដោយការដុសខាត់សម្អាតចិត្តរបស់ខ្លួនឲ្យបានស្អាតគ្រប់ខណៈ ។
ព្រះពុទ្ធសាសនាតែងមានភាពបរិសុទ្ធយ៉ាងនេះ ចំណែកអ្នកកាន់សាសនាទោះសុទ្ធក្តីមិនសុទ្ធអាស្រ័យលើខ្លួនឯងជាអ្នកប្រព្រឹត្ត ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ