ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ប្រកួត​បាល់​ទាត់​ពិភព​លោក​ ប្រេស៊ីល​បើក​យុទ្ធនា​ការ​ធំ​ចែក​ចាយ​ស្រោម​អនា​ម័យ​

11 ឆ្នាំ មុន

រដ្ឋា​ភិបាល​ប្រេស៊ីល​កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ​ បាន​បើក​យុទ្ធនាការ​ធំ​មួយ​ដើម្បីបង្ការ​ការ​ឆ្លង​រាល​ដាល​ជំងឺ​អេដស៍​ មុន​ពេល​បុណ្យ​កា​ណា​វ៉ាល់​​ និង​មុន​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ ដែល​ប្រទេស​នេះ​ជា​ម្ចាស់​​ផ្ទះ ។​ ក្នុង​យុទ្ធនាការ​នោះ​ស្រោម​អនា​ម័យ​ជា​ច្រើន​លាន​ត្រូវ​ចែកចាយ​ ព្រម​ទាំង​មាន​យុទ្ធនាការ​ធ្វើ​​តេស្ត​បែប​ឆាប់​រហ័ស​រក​វីរុស​ហុីវ​ផង​ ។​

ពាក្យ​ស្លោក​នៃ​យុទ្ធនាការ​នេះ​របស់​ក្រសួង​សុខាភិបាល​ប្រេស៊ីល​ដែល​ផ្សព្វ​ផ្សាយ​នា​ថ្ងៃទី​២៦ កុម្ភៈ​ គឺ​ «បើ​មាន​បុណ្យ​ ទោះ​តូច​ឬ​ធំ​ គេ​ត្រូវ​ធ្វើ​ការ​ជា​មួយ​ការ​ចែកចាយ​ស្រោម​អនា​ម័យ»។​បុណ្យ​កាណា​វ៉ាល់​នៅ​ប្រេស៊ីល​ត្រូវ​ចាប់​ផ្តើម​នា​ថ្ងៃ​ទី​២៨​ កុម្ភៈ​ ហើយ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ស្តាត​នៃ​ទីក្រុង​១២​ របស់​ប្រេស៊ីល​ ពី​ថ្ងៃ​ទី​១២ មិថុនា​ ទៅ​១៣​ កក្កដា ។​ ចាប់​ពី​ថ្ងៃ​ទី​២៦ កុម្ភៈ​ ដល់​ដើម​ខែ​មីនា​ រដ្ឋាភិ​បាល​​នឹង​ចែកចាយ​ស្រោម​អនា​ម័យ​ចំនួន​១០៤​លាន​ស្រោម ។​ កាល​ពី​ឆ្នាំ​២០១៣​ ស្រោម​អនា​ម័យ​៦១០​លាន​ស្រោម​ត្រូវ​បាន​ចែកចាយ​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​២០០​លាន​នាក់​នោះ ៕​