រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល២ថ្ងៃគិតពីថ្ងៃទី១៧ និង១៨ ខែសីហា ឆ្នាំ២០១៩ កើតឡើង១២លើក(យប់៤លើក) ស្លាប់៧នាក់(ស្រី៥នាក់)របួសធ្ងន់១១នាក់(ស្រី៤នាក់) របួសស្រាលគ្មាន ។
មូលហេតុគ្រោះថ្នាក់ : ល្បឿន៥លើកស្លាប់៤នាក់,មិនគោរពសិទ្ធ៣លើកស្លាប់២នាក់ ,មិនប្រកាន់ស្តាំគ្មាន,បត់គ្រោះថ្នាក់៣លើកស្លាប់១នាក់,ប្រជែង១លើក ។ សរុបស្លាប់៧នាក់ ម៉ូតូ៤នាក់(មិនពាក់មួក២នាក់), ថ្មើរជើង៣នាក់ ។
គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនិងម៉ូតូ២លើក, ម៉ូតូនិងរថយន្តតូច៣លើកស្លាប់៣នាក់, ម៉ូតូនិងរថយន្តធំ១លើកស្លាប់១នាក់,ម៉ូតូនិងថ្មើរជើង១លើកស្លាប់១នាក់,ម៉ូតូនិងផ្សេងៗ១លើក, រថយន្តតូចនិងថ្មើរជើង១លើកស្លាប់១នាក់,រថយន្តនិងថ្មើរជើង១លើកស្លាប់១នាក់,រថយន្តតូចនិងរថយន្តធំ១លើក ។
បណ្តាលឲ្យខូចខាតយាន២២គ្រឿងនោះមាន : ម៉ូតូ១១គ្រឿង,រថយន្តតូច៥គ្រឿង,រថយន្តធំ៥គ្រឿង,យានផ្សេងៗ១គ្រឿង,ថ្មើរជើង៣នាក់ ។ យានយន្តបង្កហេតុ : ម៉ូតូ៦លើក,រថយន្តធំ៣លើក,ថ្មើរជើង២នាក់ ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៥លើក,ផ្លូវខេត្ត៤លើក,ផ្លូវលំ៣លើក ។
រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន ៖ ខេត្តកំពង់ចាម១លើកស្លាប់១នាក់, ខេត្តកំពង់ធំ១លើកស្លាប់១នាក់, រាជធានីភ្នំពេញ២លើក ស្លាប់ស្រី១នាក់របួស១នាក់, ខេត្តកំពង់ស្ពឺ៣លើក ស្លាប់២នាក់(ស្រី១នាក់) របួស៦នាក់(ស្រី៤នាក់), ខេត្តព្រះសីហនុ១លើកស្លាប់១នាក់របួស១នាក់ខេត្តសៀមរាប១លើកស្លាប់១នាក់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ