ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បងប្អូន​សហការ​ផង​…​ បញ្ឈប់​ការ​អង្គុយ​​លើស្មៅ​មុខ​កស្សិន​អង្គរ (វីដេអូ)

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទុក​រយៈពេល​៤៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ជូនដំណឹង​ទី​១៣ ខែសីហា ឆ្នាំ​២០១៩​នេះ ដើម្បី​ឱ្យ​អាជីវករ និង​ភ្ញៀវ​ទេសចរណ៍​បញ្ឈប់​សកម្ម​ភាព​ក្រាលកន្ទេល ដាក់​អង្រឹង…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទុក​រយៈពេល​៤៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ជូនដំណឹង​ទី​១៣ ខែសីហា ឆ្នាំ​២០១៩​នេះ ដើម្បី​ឱ្យ​អាជីវករ និង​ភ្ញៀវ​ទេសចរណ៍​បញ្ឈប់​សកម្ម​ភាព​ក្រាលកន្ទេល ដាក់​អង្រឹង និង​សម្ភារៈ​ផ្សេង​ៗ​នៅ​ជុំវិញ​បរិវេណ​ត្រពាំង​សេះ មុខ​ប្រាសាទ​ព្រហ្មកិល និង​លើ​វាលស្មៅ​ជុំវិញ​ក​សិន្ទ​ប្រាសាទអង្គរវត្ត ដើម្បី​លើកកម្ពស់ និង​តម្លៃ​លេចធ្លោ​ជាស​កល​នៃ​រមណីយដ្ឋាន​អង្គរ​ផង​ដែរ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩​នេះ បាន​បង្ហាញ​​ថា បច្ចុប្បន្ន​មាន​បងប្អូន​អាជីវករ និង​ភ្ញៀវ​ទេសចរណ៍​មួយ​ចំនួន​បាន​ទៅ​ក្រាលកន្ទេល ដាក់​អង្រឹង និង​សម្ភារៈ​ផ្សេង​ៗ​នៅ​បរិវេណ​ជុំវិញ​ត្រពាំង​សេះ មុខ​ប្រាសាទព្រហ្មកិល និង​នៅ​លើ​វាលស្មៅ​ជុំវិញ​ក​សិន្ទ​ប្រាសាទអង្គរវត្ត ដើម្បី​ពិសារ​អាហារ និង​លំហែ​។ សកម្មភាព​ទាំងនេះ បាន​ប៉ះពាល់​ដល់​គុណ​តម្លៃ​នៃ​បេតិកភណ្ឌ​វប្បធម៌ ក៏​ដូច​ជា​ប៉ះពាល់​ដល់​បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​រមណី​ដ្ឋា​ន​អង្គរ​ផង​ដែរ។

កន្លង​មក ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជាមួយ​អង្គភាព​នគរបាល​ការពារ​បិ​តិក​ភណ្ឌ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើការ​ណែនាំ​ឱ្យ​ពួក​គាត់​បញ្ឈប់​សកម្មភាព​ទាំងនេះ ប៉ុន្តែ នៅ​តែ​មាន​បងប្អូន​អាជីវករ និង​ភ្ញៀវ​ទេសចរណ៍​មួយ​ចំនួន​មិន​ព្រម​បញ្ឈប់​សកម្មភាព​ទាំងនោះ​ទេ ដោយ​យក​តែ​ប្រយោជន៍​បុគ្គល​ជា​ចម្បង​។ ក្នុង​ន័យ​នេះ ដើម្បី​លើកកម្ពស់ និង​តម្លៃ​លេចធ្លោ​ជាស​កល​នៃ​រមណីយដ្ឋាន​អង្គរ ក៏​ដូច​ជា​កិត្តិយស​ជាតិ អាជ្ញាធរ​ជាតិ​អប្សរា សូម​ឱ្យ​បងប្អូន​អាជីវករ និង​ភ្ញៀវ​ទេសចរណ៍​ទាំងអស់ ចូលរួម​សហ​ការ​បញ្ឈប់​សកម្មភាព ក្រាលកន្ទេល ដាក់​អង្រឹង និង​សម្ភារៈ​ផ្សេង​ៗ​នៅ​ជុំវិញ​បរិវេណ​ត្រពាំង​សេះ មុខ​ប្រាសាទព្រហ្មកិល និង​លើ​វាលស្មៅ​ជុំវិញ​ក​សិន្ទ​ប្រាសាទអង្គរវត្ត ដើម្បី​លើកកម្ពស់ និង​តម្លៃ​លេចធ្លោ​ជាស​កល​នៃ​រមណីយដ្ឋាន​អង្គរ​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ពេល​ថ្មី​ៗ​នេះ លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា រួម​នឹង​សហ​ការី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​ត្រៀម​រៀបចំ​ដាំ​ស្មៅ និង​ដើមឈើ​ឡើង​វិញ​នៅ​ទីតាំង​អតីត​ចំណតរថយន្ត​បណ្តោះអាសន្ន ត្រូវ​បាន​បញ្ឈប់​ប្រតិបត្តិការ​ចាប់ពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៩​នេះ​តទៅ ដោយ​តម្រូវ​ឱ្យ​រថយន្ត​គ្រប់​ប្រភេទ​ទៅ​ចូល​ចត​នៅ​ចំណតរថយន្ត​ដែល​កសាង​រួចរាល់​នៅ​ផ្នែក​ខាងលិច​ប្រមាណ​២០០​ម៉ែត្រ​។ ព្រមទាំង​ពិនិត្យ​មើល​ការងារ​មួយ​ចំនួន​ពាក់ព័ន្ធ​ផែនការ​រៀបចំ​សោ​ភណ្ឌ​ភាព​ទីតាំង​មុខ​ប្រាសាទអង្គរវត្ត​នា​ពេល​អនាគត​ផង​ដែរ​។

សូម​អាន​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ខាងក្រោម​ដូច​តទៅ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ