ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹក​គ្រឿង​សំណង់​ចេញ​ពី​ក្លឹប​ស្រវឹង​បោះ​ពួយ​បុក​រថ​យន្ត​ដឹក​អុស​កៀប​អ្នក​បើកបរជាប់​ក្នុងកាប៊ីន​រថយន្ត​របួសយ៉ាង​ដំណំ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ដឹក​គ្រឿង​សំណង់​មួយគ្រឿង​ជិះ​គ្នា​១០​នាក់​ទើប​នឹង​ចេញ​ពី​ក្លឹប​ក្នុង​ស្ថាន​ភាព​ស្រវឹង​បាន​រេ​ចង្កូត​ពេញ​ផ្លូវ​ទៅ​បុក​រថ​យន្ត​ដឹក​អុស​ពេញ​ទំហឹង​បណ្តាល​ឱ្យ​កៀប​អ្នក​បើក​រថ​យន្ត​ដឹក​អុសជាប់​ក្នុងកាប៊ីន​រថ​យន្ត​រង​របួស​យ៉ាង​ដំណំ​កាល​ពី​វេលា​ម៉ោង​១២ និង​៥៥នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៤ នៅ​ចំណុច​មុខ​ក្រុម​ហ៊ុន​ហុង​ដា តាម​ផ្លូវ​វេង​ស្រេង​ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សាក្សី​ឃើញ​ហេតុ​ការណ៍​បាន​ឱ្យ​ដឹង​ថា រថ​យន្ត​បង្ក​ជា​រថ​យន្តដឹក​គ្រឿង​សំណង់​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២H៣៧៦៥ ចំណុះ​១,៥​តោន​ ជិះ​គ្នា​១០​នាក់​ទើប​នឹង​ចេញ​ពី​ក្លឹប​ក្នុង​ស្ថាន​ភាព​ស្រវឹង​ ហើយ​លឿន​ទៀតបើក​រេ​ពេញ​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បាន​រេ​ចង្កូត​ទៅ​បុក​រថ​យន្ត​ដឹក​អុស​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​យ១១១១ភព៣ ដឹក​អុស​ពី​ត្រែង​ត្រយឹងខេត្ត​កំពង់ស្ពឺយក​ទៅ​ដាក់​រោង​ចក្រ​បណ្តាល​ឱ្យ​កៀប​អ្នក​បើក​បរ​ជាប់​ក្នុង​កាប៊ីន​រថ​យន្ត​របួស​ជើង​ខាង​ឆ្វេង​ត្រូវ​អ្នក​ឃើញ​ហេតុ​ការណ៍​ជួយ​ទាញ​ចេញ​ពី​ក្នុង​រថ​យន្ត​។

ក្រោយ​កើតហេតុ​រថ​យន្ត​ទាំង​២​គ្រឿង​ត្រូវ​សមត្ថ​កិច្ច​ធ្វើ​ការ​វាស់​វែង​យក​ទៅ​ដោះ​ស្រាយ​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕