ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​បាឡែន​បុក​រះ​ម៉ូតូ​​៣​គ្រឿង​​នៅ​មុខ​អាកាស​​យាន​ដ្ឋាន​​អន្តរជា​តិ​​ភ្នំ​ពេញ មាន​អ្នក​របួស​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ មាន​ហេតុការ​​ណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង រវាង​​រថយន្ត​ម៉ាក​កាមរីបាឡែន​​​​ ពណ៌​ខ្មៅ បើក​​​​បុក​រះ​ម៉ូតូ​​០៣​គ្រឿង កាល​ពី​វេលា​ព្រឹក​ថ្ងៃទី​​២៦ កុម្ភៈ ២០១៤ បង្កឱ្យមានការ​កកស្ទះចរាចរណែន​ណាន់​តាន់​តាប់ ​​នៅ​​មុខ​អាកាស​​យាន​ដ្ឋាន​​អន្តរជា​តិ​​ភ្នំ​ពេញ តាម​បណ្តោយ​​ផ្លូវ​សហព័ន្ធ​​រុស្ស៊ី​​ ស្ថិត​ក្នុង​ភូមិ​​ក្បាល​ដំ​រី សង្កាត់​កាកាប ខណ្ឌ​ពោ​ធិ៍សែន​ជ័យ ​។

បើតាមសេចក្តី​រាយការ​ណ៍​​បាន​ឱ្យដឹងថា រថយន្ត​កាមរី​បាឡែន​​បើកតាម​បណ្តោយ​​ផ្លូវ​សហព័ន្ធ​​រុស្ស៊ី ទិសដៅពី​លិច​ទៅ​កើត​​ លុះ​​មក​ដល់​​ចំណុច​កើតហេតុ​​​​​ ដែល​​អ្នក​បើក​​បរអះ​អាងថា​​ងងឹតមុខ បាន​បុក​​ម៉ូតូ​​ម៉ាក​ឌ្រីមសេ​​១២៥ មួយ​គ្រឿង​​ បើកស្រប​ទិស​គ្នា រួច​​រេ​ចង្កូត​​បុក​​រះម៉ូតូ​​០២​គ្រឿង​​ទៀត បើក​បញ្ច្រាស​ទិស​គ្នា ​​បណ្តាល​ឱ្យ​មាន​អ្នក​របួសតែម្តង។

ភ្លាម​ៗ​ជន​រងគ្រោះ​​ត្រូវ​​រថយន្ត​សង្គ្រោះ​​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ ៕​​