ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ ២គ្រឿង​ បុក​គ្នា​នៅ​ផ្លូវ​វ៉េង​ស្រេង​ ​រង​ការ​ខូច​ខាត​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រថ​យន្ត​ហ៊ីយ៉ាន់​ដាយ​ធុន​តូច​ ពណ៌ស​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2H-3765 ជិះ​គ្នា​ ៤-៥នាក់​ ធ្វើ​ដំណើរ​តាម​ផ្លូវ​វ៉េង​ស្រេង​​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅលិច​ ខណៈ​មក​ដល់​មុខ​ក្រុម​ហ៊ុន​ហុងដា​ ក៏​បាន​ជ្រុល​ទៅបុក​គូទ​រថ​យន្ត​​ហ៊ីយ៉ាន់​ដាយ​ប្រភេទ​យីឌុបដឹក​អុស​ ពណ៌​ខៀវ​លាយ​ស​​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ យ.១១១១ ភព​៣​ បណ្តាល​ឲ្យ​រួច​ផ្នែក​ខាង​មុខរថ​យន្ត​​ ចំណែក​តៃ​កុង​រង​របួស​ជើង​មធ្យម​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទី​រ​ពេទ្យ​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​ ១២ និង​ ៥៥នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូលថ្ងៃទី​២៦​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​សង្កាត់​ត្រពាំង​ថ្លឹង​ ខណ្ឌ​ពោធិ៍​សែ​នជ័យ​។ ក្រោយ​កើត​ហេតុ​ រថ​យន្ត​ទាំង​ ២គ្រឿ​ង​ ត្រូវ​សមត្ថ​កិច្ច​ធ្វើ​ការ​វាស់​វែង​ និង​នាំ​យក​ទៅអធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌពោធិ៍​សែន​ជ័យ​ ដើម្បី​​ដោះ​ស្រាយ​៕