ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ហ៊ីយ៉ាន់ដាយ​ដឹក​ទំនិញ​​បើក​ទាក់​ខ្សែ​ភ្លើង​កាត់​ទទឹង​ផ្លូវ​ បណ្តាល​ឲ្យ​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ហ៊ីយ៉ាន់ដាយ​ធុន​ធំ​ ពណ៌​ខៀវ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ស្វាយ​រៀង​ 3A-5555 ដឹក​ទំនិញពេញ​ ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៨៨​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មក​ដល់​ចំណុច​មុខ​ផ្ទះ​លេខ​១៦១​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃទី២​ ខណ្ឌ​ចំការ​មន​ ក៏​បាន​ទាក់​ខ្សែ​ភ្លើង​កាត់​ទទឺង​ផ្លូវ​ បណ្តាល​ឲ្យ​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ​ ត្រូវ​ប្រជា​ពល​រដ្ឋ​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​ចុះ​មក​អន្តរា​គមន៍​ឃាត់​រថ​យន្ត​ភ្លាមៗ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៩ និង​ ១០​នាទី យប់​ថ្ងៃទី​២៥​ កុម្ភៈ​ ២០១៤​​។

រថ​យន្ត​បង្ក​ខាង​លើ​ត្រូវ​បាន​សមត្ថ​កិច្ច​នាំ​យក​ទៅ​ការិយា​ល័យ​ចរា​ចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​សង​ថ្លៃ​ខូច​ខាត​​ទ្រព្យ​​សម្បត្តិ​សាធារណៈ​៕