ម៉ូតូវីវ៉ាបើកលឿនមិនគោរពភ្លើងចរាចរណ៍ជ្រុលទៅបុកម៉ូតូណៃហត រងរបួស ៣នាក់ នៅស្តុបកោសដូង
រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ និងកូនក្មេងម្នាក់ទៀត បានរងរបួសស្រាលរលាត់ដៃជើង ខណៈដែលក្រុមគ្រួសារមួយនេះ ជិះម៉ូតូណៃហត ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AD-4289 ធ្វើដំណើរតាមផ្លូវ២៣០ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចស្តុបកោសដូង ក៏ត្រូវម៉ូតូវីវ៉ា ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ដ 9034 ភព1 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមផ្លូវម៉ៅសេទុង ក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង និងមិនគោរពភ្លើងចរាចរណ៍ ជ្រុលមកបុកតែម្តង។
ចែករំលែកព័តមាននេះ