អ្នកបួស​គួរ​បំពេញ​កិច្ច​របស់​ខ្លួន​ឱ្យ​បរិបូណ៌


បព្វជិត​គួរ​ប្រតិបត្តិ​នូវ​កិច្ច​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ធម៌​វិន័យ ប្រឹងប្រែង​សិក្សា​ក្បួនច្បាប់​តាម​មាគ៌ា​ព្រះ​ពុទ្ធ​សាសនា​ឱ្យ​បាន​ចេះ​ដឹង​ច្បាស់លាស់ ហើយ ត្រូវ​បំពេញ​មុខងារ​តាម​តួនាទី​របស់​អ្នកបួស​ដោយ​ប្រពៃ​ផង ផ្សព្វផ្សាយ​ព្រះធម៌ អប់រំ​ដល់​មហាជន​ទើបបាន​នាម​ថា ជា​ព្រះសង្ឃ​គ្រប់លក្ខណៈ​។

តែបើ​អ្នកបួស​ប្រព្រឹត្ត​ខ្ជះខ្ជាយ​ពេលវេលា ខ្ជិលច្រអូស រៀន​មន្តអាគម ធ្វើ​ពេទ្យ ធ្វើ​ហ្ម ស្រោច​ទឹក ចងខ្សែ ចារ​យ័ន្ត​បោកប្រាស់​អ្នក​ដទៃ ដែល​ជា​អំពើ​ប្រាសចាក​ធម៌​វិន័យ​នោះ មិន​សមជា​បព្វជិត​ឡើយ ។

នៅ​ក្នុង​សង្គម​ជាតិ ព្រះសង្ឃ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ទល់​ទ្រ​ជ្រោង​វប្បធម៌ ប្រពៃណី និង​អប់រំ​សីលធម៌ សុជីវធម៌​ដល់​ស្រទាប់​មហាជន​ចូល​ចិត្ត​អំពើ​ល្អ មិន​ប្រព្រឹត្ត​អំពើអាក្រក់​សព្វបែបយ៉ាង ពោល​គឺ​សង្គម​ជាតិ​មិន​អាច​ខ្វះ​ព្រះសង្ឃ​បាន​ឡើយ ។

អ្នកបួស​ណា​ធ្វើខ្លួន​ឱ្យ​បរិសុទ្ធ អ្នកបួស​នោះ​ឈ្មោះ​ថា​ញុំ​ា​ង​ជីវិត​ប្រកបដោយ​ប្រយោជន៍​ដល់​សង្គម​ជាតិ ដល់​ព្រះពុទ្ធ​សាសនា និង​បានជា​ទីពឹង​នៃ​បរិស័ទ​គ្រប់​ទិស​ទី ។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ