ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid ចង់បាន Christian Eriksen មក​លេង​ក្នុង​តម្លៃ​៦០​លាន​ផោន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​បានដឹង​ថា ក្លិប​អធិរាជ​ស Real Madrid នឹង​ជះ​លុយ​៦០​លាន​ផោន​ទៅ​លើ​កីឡាករ Christian Eriksen…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​បានដឹង​ថា ក្លិប​អធិរាជ​ស Real Madrid នឹង​ជះ​លុយ​៦០​លាន​ផោន​ទៅ​លើ​កីឡាករ Christian Eriksen ដើម្បី​ទិញ​មក​ពី Spurs បើ​ទោះបីជា​យឺត​ពេល​បន្តិច​ក៏​ដោយ​។ តែ​ក្លិប​អេ​ស្ប៉ា​ញ​កំពុង​តែ​ដាក់​សម្ពាធ​ទៅ​លើ​គ្រូបង្វឹក​ក្លិប Tottenham លោក Daniel Levy ឱ្យ​សម្រេចចិត្ត​ទទួលយក​លុយ​ឬ​ក៏​អត់​។

លោក Levy មានគំនិត​ចង់​លក់​កីឡាករ​ឱ្យ​ហើយ​មុន​ពេល​ផុត​កុងត្រា ព្រោះតែ​ចង់បាន​លុយ គ្រាន់បើ​ជាង​ការ​ឱ្យ​កីឡាករ​ទៅ​លេង​នៅ​ក្លិប​ផ្សេង​ទៀត​ដោយ​មិន​បាន​លុយ​។ ដូច​ជា​យើង​បានឃើញ​ស្រាប់​កាលពី​រដូវ​កាល​មុន ពេល​ដែល​លោក​សម្រេចចិត្ត​លក់ Mousa Dembele មុន​ពេល​ផុត​កុងត្រា​។

Madrid បាន​មើលឃើញ​គោល​គំនិត​របស់​លោក Levy ដើម្បី​យក Eriksen មក​លេង ដែល​គេ​យល់​ថា ជា​អ្នក​ស្នង​តំណែង Luka Modric​។ ក្លិប​នេះ​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការ​ទិញ​យក Eriksen ឱ្យ​បាន​មុន​ការ​បិទ​រដូវ​កាល​ទិញ​លក់​អឺរ៉ុប ដែល​នឹង​បិទ​នៅ​ថ្ងៃ​ទី​២​ខែ​ក្រោយ​នេះ ស្រប​ពេល​ដែល​កុងត្រា​របស់​កីឡាករ​រូប​នេះ​នៅ Spurs នឹង​ផុត​នៅ​១០​ខែ​ខាង​មុខ​។

គ្រូបង្វឹក​របស់​ក្លិប​អធិរាជ​ស ជឿជាក់​ថា​លោក Levy ក៏​ចង់​លក់ Eriksen ដែរ​។ ចំណែកឯ​នាយក​របស់ Spurs លោក Mauricio Pochttino ក៏​បាន​បង្ហើប​ថា អនាគត​របស់ Eriksen កំពុង​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ