ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ស្ត្រី​ម្នាក់​ដោត​ភ្លើង​ដើម្បី​ធ្វើការ លុះ​​រួចរាល់​ស្រាប់តែ​ឆក់​យក​ជីវិត

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​រមូរ​ខ្សែភ្លើង​ទុក បណ្តាល​ឱ្យ​ឆក់​ស្លាប់​កាលពី​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៩ នៅ​ភូមិ​បល្ល័ង្ក​កើត សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​រមូរ​ខ្សែភ្លើង​ទុក បណ្តាល​ឱ្យ​ឆក់​ស្លាប់​កាលពី​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៩ នៅ​ភូមិ​បល្ល័ង្ក​កើត សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សោម គូ ភេទ​ស្រី អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​។

តាម​ប្រភព​ពី​សាច់ញាតិ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ដោត​ព្រី​ភ្លើង​ដើម្បី​បូមទឹក​បោក​ខោអាវ នៅ​ពេល​ដែល​បូមទឹក​រួច​ហើយ ស្ត្រី​រង​គ្រោះ​ក៏​បាន​ដក​ឌុ​យ​ភ្លើង​ចេញពី​ម៉ូ​ទ័​រ​រួច​ហើយ​ក៏​បាន​រមូរ​ខ្សែភ្លើង​យក​មក​ទុក តែ​គាត់​អត់​បាន​ដក​ឌុ​យ​ចេញពី​ព្រី​ភ្លើង​នោះ​ទេ ចំណែក​ខ្សែភ្លើង​ដែល​ដោត​ព្រី​ភ្លើង​នោះ​ក៏​ចាស់​ហើយ​របកសម្បក​ចេញ​សរសៃ​លួស​ខ្លះ​ៗ ដោយសារ​តែ​កណ្តុរ​កាត់ ហេតុ​ដូច្នេះ​ហើយ​លុះ​នៅ​ពេល​ស្ត្រី​រង​គ្រោះ​ឆ្វាយខ្សែ​ភ្លើង​នោះ​ទុក​ក៏​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឱ្យ​ឆក់​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ធំ​ដែរ តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ស្ត្រី​រង​គ្រោះ​ក៏បាន​ស្លាប់​នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម សមត្ថកិច្ច​ជំនាញ និង​ប៉ុស្តិ៍​រដ្ឋបាល​ដំរី​ជាន់​ខ្លា បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សព ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បា​នប​ព្ជា​ក់ថា ស្ត្រី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​សា​ខ្សែភ្លើង​ឆក់​ប្រាកដ​មែន ហើយ​សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ