ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីរ៉ង់​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​លក់​អាវុធ​ឱ្យ​អុីរ៉ាក់​

11 ឆ្នាំ មុន

យោង​​តាម​​ឯក​សារ​នានា​​ដែល​រ៉យ​ទ័រ​ អាច​ទទួល​បាន​ថា ប្រទេស​អុីរ៉ង់​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​លក់​អាវុធ និង​គ្រាប់​រំសេវ​ឱ្យ​ដល់​រដ្ឋា​ភិបាល​អុីរ៉ាក់ ដែល​កំពុង​តែ​ប្រឈម​មុខ​​តតាំង​ជាមួយ​បណ្តា​ក្រុម​ប្រដាប់​អាវុធ​ស៊ុន​នីត ។ ​កិច្ច​​ព្រម​ព្រៀង​នោះ​មាន​ទឹក​ប្រាក់​ប្រមាណ​ជា​១៩៥​​លាន​ដុល្លារ​ ​ជា​ការ​រំលោ.ភ​បំពាន​លើ​ការ​ហ៊ុម​ព័ទ្ធ​សម្រេច​ដោយ​អ.ស.ប ប្រឆាំង​ក្រុង​​តេហេរ៉ង់។

យោង​​តាម​​ឯក​សារ​នានា​​ដែល​រ៉យ​ទ័រ​ អាច​ទទួល​បាន​ថា ប្រទេស​អុីរ៉ង់​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​លក់​អាវុធ និង​គ្រាប់​រំសេវ​ឱ្យ​ដល់​រដ្ឋា​ភិបាល​អុីរ៉ាក់ ដែល​កំពុង​តែ​ប្រឈម​មុខ​​តតាំង​ជាមួយ​បណ្តា​ក្រុម​ប្រដាប់​អាវុធ​ស៊ុន​នីត ។ ​កិច្ច​​ព្រម​ព្រៀង​នោះ​មាន​ទឹក​ប្រាក់​ប្រមាណ​ជា​១៩៥​​លាន​ដុល្លារ​ ​ជា​ការ​រំលោភ​បំពាន​លើ​ការ​ហ៊ុម​ព័ទ្ធ​សម្រេច​ដោយ​អ.ស.ប ប្រឆាំង​ក្រុង​​តេហេរ៉ង់។

ប្រទេស​ទាំង​២​​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នោះ កាល​ពី​ដំណាច់​ខែ​វិច្ឆិកា ប៉ុន្មាន​សប្តាហ៍​ក្រោយ​ទស្សន​កិច្ច​​របស់​នាយក​រដ្ឋ​មន្ត្រី​អុីរ៉ាក់ លោក នូរី អាល់​​ម៉ាលី​គី នៅ​សហ​រដ្ឋ​អាមេរិក​ ដែល​នៅ​ទី​នោះ​លោក​ទាម​ទារ​​អា​វុធ​ថែម​​ទៀត ដើម្បី​តស៊ូ​ប្រឆាំង​បណ្តា​ក្រុម​មាន​ទំនាក់​ទំនង​ជាមួយ​អាល់​កៃ​ដា​ ។

​យោង​តាម​សមា​ជិក​សភា​អុីរ៉ាក់​ជា​ច្រើន​រូប​ថា លោក នូរី អាល់​ម៉ាលីគី​ ទី​បំផុត​បាន​ងាក​ទៅ រក​អុី​រ៉ង់​ មក​ពី​ការ​​រារែក​របស់​ក្រុង​វ៉ាសុីន​តោន ។អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ប្រមុខ​រដ្ឋា​ភិបាល​អុីរ៉ាក់​បាន​​បដិសេធ​មិន​បញ្ជាក់​ ឬ​ក៏​បដិសេធ​ព័ត៌​មាន​នោះ​​ ក៏ប៉ុន្តែ​បាន​ពន្យល់​ថា​​ ការ​សម្រប​សម្រួល​គ្នា​បែប​​នេះ​អាច​ជា​ការ​យោគ​យល់​គ្នា​​ ព្រោះ​គិត​ទៅ​ដល់​សភា​ព​ការណ៍​ក្នុង​ប្រទេស ។

អ្នក​នាំ​ពាក្យ​រូប​នេះ​ លោក​ អាលី​ បូ​សា​ហ្វី​ ថ្លែង​ថា យើង​ធ្វើ​សង្គ្រាម​មួយ​ប្រឆាំង​ភេរ​វកម្ម​ ហើយ​យើង​ចង់​ឈ្នះ​សង្គ្រាម​​នោះ​ ។ គ្មាន​អ្វី​ត្រូវ​រារាំង​យើង​ក្នុង​ការ​ទិញ​អាវុធ​ និង​គ្រាប់​រំសេវ​ពី​ប្រទេស​ណា​មួយ​ឡើយ​ ។ចំណែក​ក្រុង​តេ​ហេ​រ៉ង់​វិញ​ បាន​បដិ​សេធ​រាល់​កិច្ច​ព្រម​ព្រៀង​ប្រភេទ​នោះ​ ដែល​​អាច​មាន​ជា​លើក​ដំបូង​រវាង​អីុ​រ៉ង់​ និង​អីុ​រា៉ក់ ជា​ប្រទេស​២​មាន​ពួក​សីុ​អីុត​ភាគ​ច្រើន​​ដូច​គ្នា​ ។

អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​អាមេ​រិក​ម្នាក់​ ដែល​រ៉យ​ទ័រ​សាក​សួរ​ពី​រឿង​នេះ​និយាយ​ថា កិច្ច​ព្រម​ព្រៀង​មួយ​ស្តី​ពី​ការ​លក់​អាវុធ​ នឹង​អាច​ធ្វើ​ឱ្យ​ស្មុគ​ស្មាញ​ដល់​ការ​ចរ​ចា​ដែល​កំពុង​ធ្វើ​ដើម្បី​សម្រាល​ទណ្ឌ​កម្ម​ប្រឆាំង​ក្រុង​តេ​ហេ​រ៉ង់ ជា​ថ្នូរ​នឹង​ដំណោះ​ស្រាយ​បញ្ហា​កម្ម​វិធី​នុយ​ក្លេ​អែ៊រ​អីុ​រ៉ង់ ។

អ្នក​ទទួល​ខុស​ត្រូវ​អាមេ​រិក​រូប​នេះ​និយាយ​ថា បើ​រឿង​នោះ​ជា​ការ​ពិត​វា​នឹង​ជា​ការ​ព្រួយ​បារម្ភ​យា៉ង​ខ្លាំង​ ព្រោះ​រាល​់​ការ​នាំ​ចេញ​អាវុធ​របស់​អីុ​រ៉ង់​ទៅ​កាន់​ប្រទេស​ទី​៣​មួយ​ គឺ​ជា​ការ​រំលោភ​បំពាន​ដោយ​ផ្ទាល់​ ​លើ​កាតព្វ​កិច្ច​របស់​អី​ុ​រ៉ង់​ចំពោះ​ដំណោះ​ស្រាយ​១៧៤៧​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ អ.ស.ប ៕