ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​ថៃ​ប្តេជ្ញា​ដឹក​នាំ​ប្រទេស​រហូត​ដល់​ទី​បញ្ចប់​ ខណៈ​ទីលាន​បាតុ​ករ​មាន​ស្នូរ​ផ្ទុះ​រំលង​អធ្រាត្រ​

11 ឆ្នាំ មុន

ប្រភព​ព័ត៌​មាន​ថៃ​ផ្សាយ​ថា លោក​ស្រី​ យីង​ឡាក់​ សីុ​ណា​វា៉​ត្រា​ នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ថៃ​ បាន​ផ្តល់​បទ​សម្ភាសន៍​លើ​ករណី​ដែល​ក្រុម​បាតុ​ករ​ចោទ​ថា អំពើ​ហិ.ង្សា​ដែល​កើត​ឡើង​កន្លង​មក​គឺ​ជា​ទង្វើ​របស់​រដ្ឋា​ភិបាល​ ដោយ​លោក​ស្រី​បញ្ជាក់​ថា ខ្ញុំ​សូម​ចូល​រួម​សម្តែង​ការ​សោក​ស្តាយ​ជាមួយ​​ញាតិ​មិត្ត​របស់​អ្នក​ស្លា.ប់​ និង​របួស​ក្នុង​ហេតុ​ការណ៍​ដែល​កើត​ឡើង​នៅ​ខេត្ត​

ប្រភព​ព័ត៌​មាន​ថៃ​ផ្សាយ​ថា លោក​ស្រី​ យីង​ឡាក់​ សីុ​ណា​វា៉​ត្រា​ នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ថៃ​ បាន​ផ្តល់​បទ​សម្ភាសន៍​លើ​ករណី​ដែល​ក្រុម​បាតុ​ករ​ចោទ​ថា អំពើ​ហិង្សា​ដែល​កើត​ឡើង​កន្លង​មក​គឺ​ជា​ទង្វើ​របស់​រដ្ឋា​ភិបាល​ ដោយ​លោក​ស្រី​បញ្ជាក់​ថា ខ្ញុំ​សូម​ចូល​រួម​សម្តែង​ការ​សោក​ស្តាយ​ជាមួយ​​ញាតិ​មិត្ត​របស់​អ្នក​ស្លាប់​ និង​របួស​ក្នុង​ហេតុ​ការណ៍​ដែល​កើត​ឡើង​នៅ​ខេត្ត​ត្រាត​ រួម​ទាំង​ការ​ផ្ទុះ​នៅ​បរិ​វេណ​ទី​លាន​រាជ​ប្រា​ស៊ុង ។

ខ្ញុំ​សូម​ធ្វើ​ការ​ព្រមាន​ចំពោះ​ទង្វើ​ហិង្សា​ខាង​លើ និង​បញ្ជា​ឱ្យ​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ត្រូវ​តាម​ចាប់​ជន​ល្មើស​មក​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​ ។​តាម​សម្តី​របស់​លោក​ស្រី​ យីង​ឡាក់​ សីុ​ណា​វា៉​ត្រា​ ថា​ «ហេតុ​ការណ៍​នេះ​ជា​ទង្វើ​គួរ​ឱ្យ​រន្ធត់​ ដែល​ពុំ​គួរ​ឱ្យ​កើត​ឡើង​ក្នុង​ប្រទេស​បន្ត​ទៀត​ ។ យើង​មិន​ចង់​ឃើញ​ហេតុ​ការណ៍​បែប​នេះ​ទេ ហើយ​រដ្ឋា​ភិបាល​កំពុង​ព្យាយាម​ការ​ពារ​សន្តិ​សុខ​យា៉ង​អត់​ធ្មត់​ និង​ស្នើ​​ដល់​គ្រប់​ភាគី​ទាំង​អស់​កុំ​ប្រព្រឹត្តបណ្តា​អំពើ​អមនុស្ស​ធម៌» ។

ទាក់​ទិន​នឹង​ស្ថាន​ការណ៍​ដែល​ក្រុម​អ្នក​ត​វា៉​តាម​ប្រមាញ់​ លោក​ស្រី​ យីង​ឡាក់ នៅ​គ្រប់​ទិស​ទី​​ដែល​អូស​បន្លាយ​ពេល​ដ៏​យូរ​ ត្រូវ​បាន​អ្នក​សារ​ព័ត៌​មាន​សាក​សួរ​ថា តើ​លោក​ស្រី​មាន​អារម្មណ៍​បែប​ណា? នាយក​រដ្ឋ​មន្ត្រី​ថៃ​ថ្លែង​ថា ខ្ញុំ​មាន​អារម្មណ៍​ដក់​ជាប់​ក្នុង​ចិត្ត​ជា​រៀង​រហូត​ រួច​មក​ដល់​ថ្ងៃ​នេះ​ខ្ញុំ​នៅ​តែ​ប្តេ​ជ្ញា​ការ​ពារ​ប្រជា​ធិប​  តេយ្យ ។ មនុស្ស​ជា​ច្រើន​ចង់​ឱ្យ​ខ្ញុំ​លាលែង​​ ប៉ុន្តែ​សួរ​ថា​តើ​ការ​លាលែង​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ដែរ​ឬ​អត់​ ? បើ​សិន​ការ​លា​លែង​​ដើម្បី​បើក​ចំហ​ផ្លូវ និង​ផ្តល់​ឱកាស​ឱ្យ​មាន​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​ ដោយ​គ្មាន​លក្ខណៈ​ប្រជា​ធិប​តេយ្យ​ តើ​ឱ្យ​ខ្ញុំ​ប្រតិ​បត្តិ​តាម​ដូច​ម្តេច​កើត​ទៅ ? ខ្ញុំ​មាន​តួនាទី​ជា​ពលរដ្ឋ​ម្នាក់ ហើយ​ក្នុង​នាម​​​​ជា​ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិបាល​ត្រូវ​ថែ​រក្សា​ប្រជា​ធិបតេយ្យ ត្រូវ​បង្កើត​រដ្ឋា​ភិបាល​ថ្មី​ និង​​យល់​​ព្រម​សហ​ការ​ជាមួយ​គ្រប់​ភាគី​ សូម​ឱ្យ​ភាគី​​ទាំង​អស់​ជួយ​គ្នា​គិត និង​ដោះស្រាយ​បញ្ហា​រួម​គ្នាដែល​នោះ​ជា​យុទ្ធ​សាស្ត្រ​​ដ៏​ល្អ​នៅ​ក្នុង​ប្រទេស​ជាតិ ។

​​អ្នក​សារ​ព័ត៌​មាន​បាន​ចោទ​សួរ​បន្ត​ទៀត​ថា កន្លង​មក​រមែង​មាន​ពាក្យ​ចចាម​អារ៉ាម​ថា មាន​រដ្ឋ​ប្រហារ​ ប្រសិន​បើ​មាន​ពិត​ តើ​លោក​ស្រី​យល់​ព្រម​ឱ្យ​ចាប់​ខ្លួន​ឬ​អត់ ? នាយក​រដ្ឋ​មន្ត្រី​ឆ្លើយ​ទាំង​ស្រក់​ទឹក​ភ្នែក​ថា​ «​ខ្ញុំ​នឹង​បំពេញ​តួនាទី​របស់​ខ្ញុំ​រហូត​ដល់​ទី​បំផុត​»​ ។​ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ សារព័ត៌មាន​ថៃ​ផ្សាយ​ថា​ នា​វេលា​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៥​ កុម្ភៈ​ មាន​ឮសំឡេង​ផ្ទុះ​ជា​ច្រើន​លើក​នៅ​ជុំ​វិញ​បរិវេណ​​ទីលាន​របស់​ក្រុម​អ្នក​តវ៉ា​ត្រង់​ផ្លូវ​បំបែក​ស៊ីលុម​​ និង​តាម​ព័ត៌មាន​ដំបូង​ថា​ កង​សន្ដិសុខ​របស់​ក្រុម​បាតុករ​រង​របួស​ចំនួន​២នាក់​ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​ក្រុង​បាងកក​។​ បាតុកម្ម​របស់​ក្រុម​អ្នក​តវ៉ា​នៅ​ក្រុង​បាងកក​បច្ចុ​ប្បន្ន​កំពុង​បង្ក​ចលាចល និង​អសន្ដិ​សុខ​ដែល​បាន​អូស​បន្លាយ​ពេល​ជាង​២​ខែ​មក​ហើយ​ ៕​