ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៏ថ្ងៃទី២៤កុម្ភៈ ​ស្លា.ប់១១នាក់​ របួស៣៧នាក់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​យ៉ាងហោចណាស់មនុស្ស​ ១១នាក់ ​បានស្លា.ប់​ និង របួស៣៧នាក់​ ក្នុងនោះ២៨នាក់របួសធ្ងន់​ ដោយឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៏១៤លើក ​កើតឡើងនៅទូទំាង​ប្រទេសកម្ពុជា​កាលពីថ្ងៃទី២៤ កុម្ភៈ​ ២០១៤ ។

រាជធានីភ្នំពេញ៖ ​យ៉ាងហោចណាស់មនុស្ស​ ១១នាក់ ​បានស្លាប់​ និង របួស៣៧នាក់​ ក្នុងនោះ២៨នាក់របួសធ្ងន់​ ដោយឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៏១៤លើក ​កើតឡើងនៅទូទំាង​ប្រទេសកម្ពុជា​កាលពីថ្ងៃទី២៤ កុម្ភៈ​ ២០១៤ ។
បើតាមរបាយការណ៏​របស់​អគ្គស្នងការនគរបាលជាតិ​ក្រសួមហាផ្ទៃ​បានបង្ហាញទៀតថា ​ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ​១៤លើកខាងលើ ​បានបង្កឲ្យខូចខាត​យានយន្តសរុប​ ២៦គ្រឿង ​ក្នុងនោះម៉ូតូ ​១៣គ្រឿង, រថយន្តធុនតូច​ ០៦គ្រឿង, ​រថយន្តធុនធំ ០៤គ្រឿង ​និងយានផ្សេងៗ ០៣គ្រឿង ​។

មូលហេតុដែលបណ្តាល​ឲ្យមានគ្រោះថ្នាក់ ​គឺបណ្តាលមកពី ​កត្តាល្បឿន ០៥លើក, ​មិនប្រកាន់ស្តាំ ០២លើក, ​ប្រជែងគ្រោះថ្នាក់ ០២លើក,​ បត់គ្រោះថ្នាក់ ០២លើក,​ ស្រវឹង ០២លើក ​និងកត្តាយានយន្ត ០១លើក ក្នុងនោះជិះម៉ូតូ​គ្រោះថ្នាក់មិនពាក់មួក ​១៣នាក់ ​(យប់ ០៧នាក់) ៕