ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីស្រាអែល​ទម្លាក់គ្រាប់​បែក​លើ​ទីតាំង​ពួក​ហេស​ប៊ុល​ឡាហ៍​នៅ​ព្រំ​ដែន​លីបង់-​ស៊ីរី​

11 ឆ្នាំ មុន

ប្រភព​ព័ត៌​មាន​សន្តិ​សុខ​លីបង់​ និង​អង្គការ​សិទ្ធិ​មនុស្ស​ស៊ីរី​ស្និទ្ធ​ពួក​ឧទ្ទាម​ OSDH អះ​អាង​ថា​ កង​យន្ត​ហោះ​អុីស្រា​អែល​កាល​ពី​យប់​ថ្ងៃ​ទី​២៤ កុម្ភៈ​ បាន​វាយ​ប្រហារ​លើ​ទីតាំង​មួយ​របស់​ពួក​ហេស​ប៊ុល​ឡាហ៍​ស៊ីអុីត​នៅ​ព្រំ​ដែន​លីបង់-​ស៊ីរី។​ ប្រភព​នោះ​គូស​បញ្ជាក់​ថា​ កង​យន្ត​ហោះ​អុី​ស្រាអែល​បាន​ធ្វើ​ការវាយ​ឆ្មក់​លើ​ទីតាំង​មួយ​កន្លែង​របស់​ពួក​ហេស​ប៊ុល​ឡាហ៍​​នៅ​ព្រំដែន​លីបង់-​ស៊ីរី តែ​ពុំ​បាន​បញ្ជាក់​

ប្រភព​ព័ត៌​មាន​សន្តិ​សុខ​លីបង់​ និង​អង្គការ​សិទ្ធិ​មនុស្ស​ស៊ីរី​ស្និទ្ធ​ពួក​ឧទ្ទាម​ OSDH អះ​អាង​ថា​ កង​យន្ត​ហោះ​អុីស្រា​អែល​កាល​ពី​យប់​ថ្ងៃ​ទី​២៤ កុម្ភៈ​ បាន​វាយ​ប្រហារ​លើ​ទីតាំង​មួយ​របស់​ពួក​ហេស​ប៊ុល​ឡាហ៍​ស៊ីអុីត​នៅ​ព្រំ​ដែន​លីបង់-​ស៊ីរី។​ ប្រភព​នោះ​គូស​បញ្ជាក់​ថា​ កង​យន្ត​ហោះ​អុី​ស្រាអែល​បាន​ធ្វើ​ការវាយ​ឆ្មក់​លើ​ទីតាំង​មួយ​កន្លែង​របស់​ពួក​ហេស​ប៊ុល​ឡាហ៍​​នៅ​ព្រំដែន​លីបង់-​ស៊ីរី តែ​ពុំ​បាន​បញ្ជាក់​ពី​ភាព​លម្អិត​ឡើយ។

ចំណែក​អង្គការ OSDH ដែល​តែង​ផ្តល់​ពី​តុល្យ​ការ​នៃ​សង្គ្រាម​នៅស៊ីរី​តាំងពី​ចាប់​ផ្តើម​ជម្លោះ​មក​គូសបញ្ជាក់​ថា​ គោលដៅ​នៃ​ការវាយ​ប្រហារ​នេះ​គឺ​ជា​ទីតាំង​មីស៊ីល​មួយ​របស់​ពួក​ហេស​ប៊ុល​ឡាហ៍​ ដែល​ប្រយុទ្ធ​តតាំង​ជា​មួយ​ពួក​ឧទ្ទាម​ស៊ីរី​ជួយ​ខាង​កង​ទ័ព​ក្រុងដាម៉ាស់ ។​ប្រទេស​អុី​ស្រាអែល​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ពី​ការវាយប្រហារ​នោះ​ ដែល​បើ​តាម​ទូរ​ទស្សន៍​អាល់​អារ៉ា​ប៊ី​យ៉ា​ថា​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​ ៕​