ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តការងារ​មនុស្សធម៌ ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ

4 ឆ្នាំ មុន

គ្រូពេទ្យ​ស្ម័គ្រចិត្ត​បន្តការងារ​មនុស្សធម៌ ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ អនុស្សា​រណៈ​យោគយល់​គ្នា (MOU) រវាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) និង​សាកលវិទ្យាល័យ​ពេទ្យ Soon Chun Hyang ដើម្បី​បន្តការងារ​មនុស្សធម៌…

គ្រូពេទ្យ​ស្ម័គ្រចិត្ត​បន្តការងារ​មនុស្សធម៌ ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ អនុស្សា​រណៈ​យោគយល់​គ្នា (MOU) រវាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) និង​សាកលវិទ្យាល័យ​ពេទ្យ Soon Chun Hyang ដើម្បី​បន្តការងារ​មនុស្សធម៌ ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ ។

ក្រោម​វត្តមាន​លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម TYDA និង​លោក​សាស្ត្រាចារ្យ Run Jin Shin សាកល​វិទ្យា​ធិ​ការ​សាកលវិទ្យាល័យ​ពេទ្យ Soon Chun Hyang នៅ​សណ្ឋាគារ​ភ្នំពេញ​ថ្ងៃ​ទី​១៦ ខែសីហា នេះ ។ លោក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា អនុ ស្សា​រណៈ​យោគយល់​គ្នា (MOU) រវាង​ស្ថាប័ន​ទាំង​ពីរ​នៅ​ពេល​នេះ គឺ​បន្ត​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​របស់​យើង ដែល​កន្លង​មក​យើង​បាន​ចុះ​MOU​ជាមួយ​គ្នា​បាន​២​លើក នៅ​កន្លែង​ផ្សេង​គ្នា ពេលវេលា​ខុស​គ្នា ប៉ុន្តែ​យើង​រួម​គ្នា​ដើម្បី​សម្រេច​គោលដៅ​រួម គឺ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​TYDA ក៏​បាន​ថ្លែងអំណរគុណ​សាកលវិទ្យាល័យ​ពេទ្យ Soon Chun Hyang ដែល​ជា​ដៃគូ​ដ៏​ល្អ​របស់​TYDA ដែល​កន្លង​មក និង​បច្ចុប្បន្ន​បាន​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ប្រទេស និង​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​កូរ៉េ​បាន​ទទួល​ជោគជ័យ​ព្រមទាំង​បាន​ជួយ​បណ្ដុះបណ្ដាល​អភិវឌ្ឍ​សមត្ថភាព​ក្រុមការងារ​សមាគម ដើម្បី​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ ។

លោក ហ៊ុន ម៉ា​ណែ​ត សង្ឃឹមថា​កិច្ច​សហប្រតិបត្តិការ​នៃ​ស្ថាប័ន​ទាំង​ពីរ​នៅ​តែ​បន្ត​ទៀត ដើម្បី​ការ​រីក​ចម្រើន​រួម​គ្នា​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ ។ លោក​សាស្ត្រាចារ្យ Run Jin Shin បាន​ថ្លែងអំណរគុណ​លោក​ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​សាកលវិទ្យាល័យ​ពេទ្យ Soon Chun Hyang ចូលរួម​បេសកកម្ម​មនុស្សធម៌​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) ។ លោក​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ចូលរួម និង​បន្ត​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ