ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ហិ.ង្សា​នយោ​​បាយ​នៅ​ថៃ​តុល្យ​ការ​អ្នក​ស្លា.ប់​នៅ​ក្រុង​បាង​កក​ឡើង​ដល់​​20​នាក់​

11 ឆ្នាំ មុន

មជ្ឈ​មណ្ឌល​សង្គ្រោះ​បន្ទាន់​​ Erawan នៃ​រដ្ឋ​បាល​​ក្រុង​បាង​កក​​ រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ថា សរុប​មនុស្ស​២០​នាក់​​បាន​ត្រូវ​ស្លា.ប់​ ហើយ​មនុស្ស​៧១៨​នាក់ ត្រូវ​​របួស​​ដោយ​សារ​អំពើ​ហិ.ង្សា​នយោ​បាយ​នៅ​ក្រុង​បាង​កក​​រាជ​ធានី​ថៃ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា​ មក។​ក្នុង​ចំណោម​អ្នក​ស្លា.ប់​ចុង​ក្រោយ​មាន​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​​ម្នាក់ ដែល​ត្រូវ​របួស​ធ្ងន់​​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​ កាល​ពី​រសៀល

មជ្ឈ​មណ្ឌល​សង្គ្រោះ​បន្ទាន់​​ Erawan នៃ​រដ្ឋ​បាល​​ក្រុង​បាង​កក​​ រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ថា សរុប​មនុស្ស​២០​នាក់​​បាន​ត្រូវ​ស្លាប់​ ហើយ​មនុស្ស​៧១៨​នាក់ ត្រូវ​​របួស​​ដោយ​សារ​អំពើ​ហិង្សា​នយោ​បាយ​នៅ​ក្រុង​បាង​កក​​រាជ​ធានី​ថៃ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា​ មក។​ក្នុង​ចំណោម​អ្នក​ស្លាប់​ចុង​ក្រោយ​មាន​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​​ម្នាក់ ដែល​ត្រូវ​របួស​ធ្ងន់​​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​ កាល​ពី​រសៀល​​ថ្ងៃ​ទី​២៣ កុម្ភៈ នៅ​ក្រុង​បាង​កក​ ហើយ​ត្រូវ​ស្លាប់​នា​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ ព្រម​ទាំង​ប៉ូលិស​ម្នាក់​​ដែល​រង​របួស​ធ្ងន់​​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ពួក​បាតុករ​ប្រឆាំង​​​រដ្ឋា​ភិបាល កាល​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ ។

​នាយក​រដ្ឋ​មន្ត្រី​​ចាំ​ផ្ទះ​ថៃ លោក​ស្រី យីង​ឡាក់ ស៊ី​ណាវ៉ាត្រា​ កាល​ពី​យប់​ ថ្ងៃ​ទី​២៣ កុម្ភៈ បាន​ថ្កោល​ទោស​ការ​ប្រើ​អំពើ​​ហិង្សា​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់ ពិសេស​បំផុត​​គឺ​កុមារ ។ ចំណែក​ទាហាន​ថៃ​ម្នាក់​ត្រូវ​បាន​​គេ​បាញ់​សម្លាប់​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ នៅ​ក្រុង​បាង​កក​ តែ​ពុំមាន​ការ​បញ្ជាក់​ថា​តើ​ឧប្បត្តិ​ហេតុ​នេះ មាន​ជាប់​ទាក់​ទិន​នឹងសភាព​ការណ៍​​នយោ​បាយ​បច្ចុប្បន្ន​​ដែរ​ឬ​យ៉ាង​ណា​ឡើយ ៕