ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រា​បើក​រថ​យន្ត​បុក​ម៉ូតូ​ស្ត្រី​មាន​ផ្ទៃ​ពោះ​៣ខែដួល​ហើយ​ប្រើ​សម្តី​មិន​សមរម្យ ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ​៖ បុរស​ម្នាក់​ស្រវឹង​ស្រា​បើក​រថ​យន្ត​បុក​កៀរ​ពី​ក្រោយ​ម៉ូតូ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​៣​ខែ​បណ្តាល​ឱ្យ​ដួល​ហើយ​បែរ​ជា​និយាយ​ថា បុក​ប៉ុណ្ណឹង​សង​រាប់រយ​ដុល្លារ​ដែរ ដឹង​អញ្ចឹង​បុក​ឱ្យ​ស្លា.ប់​តែ​ម្តង​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង៤០នាទី​យប់ ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​២៧១កែង​៤៣២ សង្កាត់​ទួល​ទំពូង​ទី២ ខណ្ឌ​ចំការមន​។

រាជ​ធានី​ភ្នំពេញ​ ​៖ បុរស​ម្នាក់​ស្រវឹង​ស្រា​បើក​រថ​យន្ត​បុក​កៀរ​ពី​ក្រោយ​ម៉ូតូ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​៣​ខែ​បណ្តាល​ឱ្យ​ដួល​ហើយ​បែរ​ជា​និយាយ​ថា បុក​ប៉ុណ្ណឹង​សង​រាប់រយ​ដុល្លារ​ដែរ ដឹង​អញ្ចឹង​បុក​ឱ្យ​ស្លាប់​តែ​ម្តង​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង៤០នាទី​យប់ ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​២៧១កែង​៤៣២ សង្កាត់​ទួល​ទំពូង​ទី២ ខណ្ឌ​ចំការមន​។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា រថ​យន្ត​បង្ក​ម៉ាក​ម៉ុង​តេរ៉ូល ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២B៥៣៣៨ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៤៣២​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បើក​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថាន​ភាព​ស្រវឹង​បាន​ជ្រុល​ចង្កូត​ទៅ​កៀរ​បុក​ពី​ក្រោយ​ម៉ូតូ​ហ្វីណូ​ ពណ៌​ឈាម​ជ្រូក​លាយ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​១AY៧២៦២ ជិះដោយ​ស្ត្រី​៣នាក់​ ក្នុង​នោះ​ស្ត្រីម្នាក់​មាន​ផ្ទៃ​ពោះ​៣ខែ​បណ្តាល​ឱ្យ​ដួល​រង​របួស​ស្រាល​ ត្រូវ​សាច់​ញាតិ​ដឹក​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ​ផ្ទៃ​ពោះ​ខ្លាច​ក្រែង​ប៉ះ​ពាល់​ដល់​ទារក​ក្នុង​ផ្ទៃ។

បន្ទាប់​ពីសាច់​ញាតិ​ដឹក​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទៅ​មន្ទីរ​ពេទ្យ​​បាត់ ស្រាប់តែ​អ្នក​បើក​បរ​រថ​យន្ត​មាន​ធុំ​ក្លិន​ស្រា​បា​ន​ចុះ​ពី​រថ​យន្ត​មក​​​អះ​អាង​ថា រូប​គេ​មិន​បាន​ស្រវឹង​ស្រា​ទេ និង​បាន​ប្រើ​ពាក្យ​សម្តី​មិន​សម​រម្យ​ថា គ្រាន់តែ​បុក​ប៉ុណ្ណឹង​សង​រាយ​រយ​ដុល្លារ​ដែរ ដឹង​អញ្ចឹងបុក​ឱ្យ​ស្លាប់​តែ​ម្តង​។

ក្រោយ​ពី​និយាយ​ឡូឡា​រួច​សមត្ថ​កិច្ច​បាន​មកដល់​ធ្វើ​ការ​វាស់​វែង​ និង​ឃាត់ខ្លួន​ទាំង​រថយន្ត​ និង​អ្នក​បើក​បរ​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​ខណ្ឌ​ចំការមន​ដើម្បី​ដោះ​ស្រាយ៕