ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ចែករំលែក​គន្លឹះ​ជួយ​ឱ្យ​អ្នករក​ចំណូល​បន្ថែម

4 ឆ្នាំ មុន

លោក Josh Altman ដែល​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ដ៏​ជោគជ័យ​មួយ​រូប​ក្នុង​សហរដ្ឋអាមេរិក និង​ជា​មហាសេដ្ឋី ព្រមទាំង​ជា​អ្នកនិពន្ធ​សៀវភៅ The Altman Close បាន​ប្រាប់​ថា…

លោក Josh Altman ដែល​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ដ៏​ជោគជ័យ​មួយ​រូប​ក្នុង​សហរដ្ឋអាមេរិក និង​ជា​មហាសេដ្ឋី ព្រមទាំង​ជា​អ្នកនិពន្ធ​សៀវភៅ The Altman Close បាន​ប្រាប់​ថា ការ​ជួប​គ្នា​ដំបូង គឺ​ពិតជា​សំខាន់​ណាស់ និង​អាច​ប៉ះពាល់​ដល់​ការ​ឆ្លើយ​តប​របស់​អ្នក​ដទៃ​លើ​អ្នក ។

លោក​បាន​បន្ត​ថា កត្តា​សំខាន់​នៃ​ការ​ធ្វើ​ឲ្យ​អតិថិជន​អ្នក​ជឿជាក់​អ្នក និង​ជោគជ័យ​ក្នុង​អាជីវកម្ម គឺ​ការ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ជួប​គ្នា​ដំបូង ហើយ​លោក​បាន​ចែករំលែក​វិធាន​ខាងក្រោម​ដែល​អាច​ជួយ​ឲ្យ​ការ​ជួប​គ្នា​លើក​ដំបូង​របស់​អ្នក និង​អតិថិជន ឬ​វិនិយោគិន​កើត​មាន​ឡើង​ដោយ​រលូន និង​នាំ​ភាព​ជោគជ័យ​ដល់​អ្នក​នៅ​ថ្ងៃក្រោយ ។

១. កុំ​មាន​អំនួត​លើ​ខ្លួនឯង ៖ អំនួត​ធ្វើ​ឲ្យ​កិច្ច​សន្ទនា​ត្រូវ​បាន​បញ្ចប់​លឿន ព្រោះ​គ្មាន​នរណា​ចង់​និយាយ​ជាមួយ​មនុស្ស​ម្នាក់​ទៀត ដែល​ប្រៀប​បាន​កំពុង​តែ​ប្រកួតប្រជែង​ជាមួយ​ខ្លួន​ទេ ។ អ្នក​ត្រូវ​ចាំ​ថា អ្នក​មិនមែន​ប្រកួតប្រជែង​ជាមួយ​អ្នក​ដែល​អ្នក​សន្ទនា​ជាមួយ​ឡើយ គឺ​អ្នក​ចង់​ស្វែងរក​ឱកាស​ដើម្បី​សហការ​គ្នា ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន និង​មិន​អួតអាង​ប្រាប់​ដៃគូ​សន្ទនា​របស់​អ្នក បើ​ទោះជា​ភាគី​ម្ខាង​ទៀត​កំពុង​តែ​អួតអាង​ដាក់​អ្នក​ក៏​ដោយ ។

២. ការ​ស្តាប់ ៖ អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់​ស្តាប់​រាល់​ពាក្យ​សម្តី​ដែល​ចេញពី​មាត់រ​បស់ដៃ​គូសន្ទនា​មិន​ថា អ្នក​មិន​ចាប់អារម្មណ៍​ប៉ុណ្ណា​ឡើយ ព្រោះ​អាជីវកម្ម​របស់​អ្នក​ពឹងផ្អែក​លើ​ដៃគូ​សន្ទនា​អ្នក ។ បើ​ទោះជា​ភាគី​ម្ខាង​ទៀត​និយាយ​កាត់​អ្នក​ក៏​ពិតមែន​ក្តី អ្នក​គួរតែ​ស្តាប់​រហូត​ដល់​ពួក​គេ​និយាយ​ចប់​អស់​ជា​មុន​សិន និង​ព្យាយាម​ស្គាល់​ដៃគូ​សន្ទនា​ឲ្យ​បាន​ច្រើន​ជាង​មុន ដើម្បី​គិត​ពី​វិធី​ចរចា​ដែល​ស័​ក្កិ​សម​បំផុត ។

៣. ស្វែងរក​ភាព​ស្រ​ដៀង​គ្នា ៖ ការ​សិក្សា​ចិត្តសាស្ត្រ​បាន​បង្ហាញ​ឲ្យ​ដឹង​មក​ថា មនុស្ស​គ្រប់​រូប​ចូល​ចិត្ត​មនុស្ស​ដែល​មាន​ភាព​ស្រ​ដៀង​គ្នា​នឹង​ពួក​គេ ។ ប្រសិនបើ​អ្នក​និយាយ​ជាមួយ​មនុស្ស​ដែល​មាន​សំឡេង​ស្រទន់​ស្លូត នោះ​អ្នក​គួរតែ​ពត់​សំឡេង​របស់​អ្នក​ឲ្យ​ស្រទន់​តាម​ដែរ ។ គោលដៅ​សំខាន់​គឺ​ធ្វើ​ឲ្យ​ដៃគូ​សន្ទនា​របស់​អ្នកមាន​អារម្មណ៍​ធូរស្រាល​ពេល​ដែល​និយាយ​ជាមួយ​អ្នក ។

៤. សម្លៀក​បំពាក់ ៖ សម្លៀក​បំពាក់​អាច​ប៉ះពាល់​ដល់​ការ​សន្ទនា​របស់​អ្នក​បាន​ព្រោះ​វា​ជះ​ឥទ្ធិពល​លើ​សារ​ដែល​អ្នក​ចង់​ប្រាប់​ដល់​ដៃគូ​សន្ទនា ។ អ្នក​គួរតែ​ជ្រើស​យក​សម្លៀក​បំពាក់​ដែល​សមរម្យ ឬ​រៀបចំ​សម្លៀក​បំពាក់​ផ្លូវការ​ទុក​ក្នុង​ការិយាល័យ ឬ​ក្នុង​រថយន្ត ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ជួបនឹង​អតិថិជន ឬ​ដៃគូ​សំខាន់​ដែល​អ្នក​ចង់​សហការ​ជាមួយ ។

៥. បង្ហាញ​ភាព​ស្វាហាប់ ៖ ភាព​ស្វាហាប់​ទាក់ទាញ​អ្នក​ដទៃ​ឲ្យ​ស្តាប់ និង​ចង់​សន្ទនា​ជាមួយនឹង​អ្នក ។ មិន​ថា អ្នក​អស់កម្លាំង​នឿយហត់ ឬ​មិន​ស្រួលខ្លួន​ប៉ុណ្ណា​ទេ ប្រសិនបើ​អ្នក​ចង់​ឲ្យ​ការ​សន្ទនា​របស់​អ្នកមាន​ផ្លែផ្កា​នោះ អ្នក​ត្រូវ​តែ​បង្ហាញ​ភាព​ស្វាហាប់​ដល់​ដៃគូ​ឲ្យ​បានឃើញ​ព្រមទាំង​ញញឹម​ជា​និច្ច ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ