ការដាក់ឈ្មោះឱ្យកូនចៅជាពាក្យខ្មែរមានសំនៀងពីរោះនិងមានន័យប្រពៃថ្លៃថ្លាណាស់ បណ្ឌិតអ្នកប្រាជ្ញលោកបានពោលសរសើរមាតាបិតាទាំងឡាយដែលបានដាក់ឈ្មោះឱ្យកូនទៅតាមក្បួនតម្រាមើលតាមកម្លាំងថ្ងៃក៏ជួយលើករាសីកូនប្រុសស្រីឱ្យខ្ពស់ត្រដែត រស់នៅដោយសុខសាន្ត ។
តទៅនេះជាឈ្មោះដែលមានសំឡេងពីរោះនិងមានន័យជ្រៅ ហើយលោកអ្នកអាចយកឈ្មោះណាមួយមកដាក់ឈ្មោះឱ្យកូនបានតាមសញ្ញាចូលចិត្តចុះ ។
ធនធាន- អ្នកទ្រទ្រង់ក្សាទ្រព្យសម្បត្តិគង់វង់ល្អ ជាមនុស្សដែលមានធនធានច្រើន ។
ធនលាភ- អ្នកដែលបានទទួលទ្រព្យសម្បត្តិច្រើន គឺអ្នកដែលមានលាភសំណាង ហេងហេងពេញមួយជីវិត ។
ធមនី- បុរស-ស្ត្រីណាឈ្មោះនេះពិតជាប្រភេទមនុស្សដែលនាំផលប្រយោជន៍ដល់ក្រុមគ្រួសារ និងសង្គមជាតិ ជាអ្នកមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ។
ធរណិន្ទ- អ្នកដែលមាននាទីធំជាងគេទាំងអស់នៅកន្លែងដែលខ្លួនកំពុងរស់នៅ ។
ធានី- ឈ្មោះដែលគេសម្គាល់ថាជាមនុស្សដែលបានប្រសូតនៅរាជធានី ប្រើបានទាំងកូនប្រុស កូនស្រី ។
(ដោយសាន សារិន) នៅមានត…
ចែករំលែកព័តមាននេះ