ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចេញលិខិតបំភ្លឺពីរដ្ឋបាលស្រុកអូររាំងគឺកាន់តែបង្កើនចម្ងល់..!?

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​កោះសន្តិភាព​បាន​ផ្សាយ​ពី​ភាព​មិន​ប្រក្រតី ​លើ​ការ​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ​ក្នុងស្រុក​អូរ​រាំង ឃុបឃិត​គ្នា​យក​ជាក​ម្មសិ​ទ្ធិ​បុគ្គល រហូត​ដល់​ថ្នាក់​គេ​ប្រើ​គ្រឿងចក្រ​​ធុន​ធ្ងន់ ​ចូល​ទៅ​ឈូស​ឆាយ​ព្រៃ​ចំការ​ស្រល់ នៅ​ភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ហើយ​បែកធ្លាយ​ព័ត៌មាន​ដល់​អភិបាលខេត្ត​មណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​កោះសន្តិភាព​បាន​ផ្សាយ​ពី​ភាព​មិន​ប្រក្រតី ​លើ​ការ​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ​ក្នុងស្រុក​អូរ​រាំង ឃុបឃិត​គ្នា​យក​ជាក​ម្មសិ​ទ្ធិ​បុគ្គល រហូត​ដល់​ថ្នាក់​គេ​ប្រើ​គ្រឿងចក្រ​​ធុន​ធ្ងន់ ​ចូល​ទៅ​ឈូស​ឆាយ​ព្រៃ​ចំការ​ស្រល់ នៅ​ភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ហើយ​បែកធ្លាយ​ព័ត៌មាន​ដល់​អភិបាលខេត្ត​មណ្ឌលគិរី ក៏​បាន​ផ្អាក​សកម្មភាព​វិញ មិន​បាន​ប៉ុន្មាន​នផង នៅថ្ងៃ​ទី​១៦ សីហា រដ្ឋបាល​ស្រុក​អូរ​រាំង ក្រោម​ការ​គ្រប់គ្រង​របស់​លោក​សៀ​ក មុន្នី ជា​អភិបាលស្រុក បាន​ចេញ​លិខិត​បំភ្លឺ​មួយ​ច្បាប់​អះអាង​ថា​ «​គឺ​គ្រាន់តែ​ត្រាស់​សេ
​(​សម្អាត​ព្រៃ​ធ្វើ​ផ្លូវ​)​ បើក​ការដ្ឋាន​សាងសង់​ផ្លូវ​នា​ពេល​ខាង​មុខ​» ​។ សូមរំលឹកថា៖ ​ដីត្រូវប៉ាន់…រួមដៃជា​មួយ​រដ្ឋអំណាច​ឈូស​ដីចំការស្រល់

លិខិត​បំភ្លឺ​ដែល​កោះសន្តិភាព​ទទួល​បាន​ នា​រសៀល​ថ្ងៃ​ទី​១៦ សីហា បាន​បញ្ជាក់​ថា​ «​សូម​ធ្វើ​បំភ្លឺ​ដល់​គ្រប់​ក្រសួង ស្ថាប័ន​ពាក់​ព័​ន្ធសារព័ត៌មាន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ជាសាធារណៈជន​ទាំងអស់​ជ្រាប​ថា កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ កន្លង​មកនេះ ​មាន​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ល្នុ​ង​ស្រុក បាន​ចុះ​ផ្សាយ​ពាក់​ព័​ន្ឋ​ក្នុង​ករណី​រឿង ការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ស្ថិត​ក្នុងភូមិ​ពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌល​គិរី ដែល​រដ្ឋបាល​សាលាស្រុក រៀបចំ​ផែនការ ត្រាស់​សេ​បើក​ការដ្ឋាន​ស្ថាបនា​នា​ពេល​ខាង​មុខ ចំពោះ​ការ​ឈូស​ឆាយ​ដើម​ស្រល់​មួយ​ចំនួន គឺ​ដើម្បី​មើល​ស្ថានភាព​ដី សម្រាប់​គម្រោង​សាងសង់ ផ្លូវ​ហើយ​រដ្ឋបាល​ស្រុក ក៏​បាន​ធ្វើការ​ប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ប្រជាពលរដ្ឋជា​ច្រើន​គ្រួសារ​រួច​ផង​ដែរ​»​។

ការ​ចេញ​លិខិត​បំភ្លឺ​ពី​រដ្ឋបាល​ស្រុក​អូរ​រាំង កាន់តែ​បង្កើន​ច​ម្ង​ល់​ដល់​មហាជន ខណៈ​លិខិត​ខាងលើ​ មិន​បាន​បង្ហាញ​ពី​ភាព​ជាក់លាក់​ឲ្យ​គេ​បានដឹង​ពី​ការ​សាងសង់​ផ្លូវ​ថ្មី តើ​មាន​គោលដៅ​ទៅ​ភូមិ​ឃុំ​ស្រុក​ណា​ពិត​ប្រាកដ? មិន​បញ្ជាក់​ពី​ប្រវែង​ផ្លូវត្រូវ​ស្ថាបនា គ្មាន​ក្រុមហ៊ុន​ដេញថ្លៃ គ្មាន​លិខិតអនុញ្ញាត​ពី​ក្រសួង​ស្ថាប័ន​ពាក់​​ព័​ន្ឋ​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​…​ តែ​បែរជា​លេចឮ​ពី​បញ្ហា​ដី​សហ​គម​ន៍​​មួយ​កន្លែង​ដែល​រដ្ឋបាល​ខេត្ត​មណ្ឌល​​គិរី ទើប​ដកហូត​ពី​លោក សេង សុ​វ​ណ្ណា​រ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៌ នៅ​ភូមិ​ឃុំ​ខាងលើ​ចំនួន​៤៧២​ហិច​តា ត្រូវ​គេ​អង្កន់​ចែក​គ្នា​ជា​ប្រ​ព័​ន្ធទៅ​វិញ​ ។

សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ សម្រេច​ដកហូត​ដី​ដែល​លោក សេង សុ​វ​ណ្ណា​រ៉ា កាន់កាប់​មិន​ស្របច្បាប់ ស្រាប់តែ​មាន​សកម្មភាព​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​ធ្វើ​ផ្លូវ​ចូល​ទៅ​​ចំណុចដី​ទំហំ​៤៧២​ហិក​តា ក្រោម​ការ​បញ្ជា​របស់​លោក សៀ​ក មុន្នី អភិបាលស្រុក​អូរ​រាំង ដែល​យក​លេស​ថា ធ្វើ​ផ្លូវ​ថ្មី​។​

នេះ​ជា​រឿង​ដែល​គួរ​ស​រសើរ​ដល់​លោក​អភិបាលស្រុក​អូរ​រាំង ​ដែល​ទើប​ឡើង​កាន់​ដំណែង​មិន​ទាន់​បាន​កន្លះ​ឆ្នាំ មាន​មហិច្ឆតា​ក្នុង​ការ​អភិវឌ្ឍ​ន៍ភូមិ​-ឃុំ​ឲ្យ​មាន​ភាព​រីក​ចម្រើន ប៉ុន្តែ​គេ​ឆ្ងល់​ថា តើ​លោក​អភិ​បាលស្រុក​អូរ​រាំង​បាន​បញ្ចា​ប់​ថវិកា​ចំណាយ​មកពីណា​ សម្រាប់​សាងសង់​ផ្លូវ​ថ្មី មាន​ទំហំ​ដ៏​ធំ​និង​វែង​បែប​នេះ? ​ឬ​លោក​ចំណាយ​លុយ​ហោ​ប៉ៅ​ខ្លួនឯង​ ដើម្បី​បម្រើ​ជាតិ ព្រោះ​សូ​ម្បី​ថ្នាក់ដឹកនាំ​ខេត្ត​ ឬ​និយាយឱ្យ​ចំ​តែ​ម្តង ​គឺ​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី ក៏​មិន​បានដឹង​ពី​ការ​សង់​ផ្លូវ​ថ្មី​នេះ​ផង​ ។

ក្រោយ​ផ្ទុះ​រឿង​ធ្វើ​ផ្លូវ​គ្មាន​គោល​ការ​ច្បាស់លាស់ ​អភិបាលខេត្​បាន​បញ្ជា​ឲ្យ​កម្លាំងប្រដាប់អាវុធ​ចុះ​ឃាត់​គ្រឿងចក្រ​ភ្លាម​ៗ តែ​រហូត​មក​ដល់​ថ្ងៃនេះ គ្រឿងចក្រ​ទាំងនោះ​ពុំ​ដឹង​ថា គេ​យក​ទៅ​ទុក​ឯណា​ឡើយ​។ ក្នុង​ករណី​នេះ ​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​ កំពុង​ចាត់តាំង​មន្ត្រី​ក្រោម​ឱវាទ​ស្រាវជ្រាវ​រក​អ្នកបញ្ជា ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ។​ ដោយ​លោក​អភិបាលខេត្ត​ថា ការ​ឈូស​ឆាយ​គឺ​ត្រូវ​បញ្ចប់​ភ្លាម​ៗ​ក្រោម​បញ្ជា​របស់​លោក​…​ ទោះ​ក្រុមហ៊ុន​ ឬ​បុគ្គល​ណា​ក៏​ដោយ ត្រូវ​តែ​ទទួលទោស បើសិន​រក​ឃើញ​ថា​មានការ​ប្រព្រឹត្ត​បទល្មើស​នោះ​។

ចំណែក​លោក សៀ​ក មុន្នី អភិបាលស្រុក​អូរ​រាំង បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​ឈូស​ឆាយ​ផ្លូវ​នេះ​ពិតជា​មានការ​ឈូស​ឆាយ​មែន​។ តែ​រាល់​ការ​ឈូស​ឆាយ​នេះ មិន​បាន​ឈូស​ឆាយ​ផ្លូវ​ថ្មី​នោះ​ទេ គឺ​ឈូស​ឆាយ​ផ្លូវ​ចាស់​ស្ថិត​ក្នុង​ផ្លូវ​ក្រុមហ៊ុន វូ​ជី​សាន ដែល​ជា​ក្រុមហ៊ុន​ស្រល់ ដោយ​ខាង​ក្រុមហ៊ុន និង​រដ្ឋបាល​សាលាស្រុក​អូរ​រាំង មានការ​ឯកភាព​គ្នា ក្រុមហ៊ុន​ខាងលើ​ផង​ដែរ ។ ហើយ​ស្រុក​ក៏​បាន​ធ្វើការ​ជូនដំណឹង​ទៅ​មន្ត្រី​ជំនាញ ក្នុង​ខេត្ត និង​អាជ្ញា​ធរ​ស្រុក​រួចរាល់​ទៀត​ផង​។

លោក​អភិបាលស្រុក បាន​បញ្ជាក់​ថា ការ​ឈូស​ឆាយ​ធ្វើ​ផ្លូវលំ​នេះ មិន​មានការ​ប៉ះពាល់​ដី​ព្រៃរបស់​រដ្ឋ​នោះ​ទេ គឺ​មានការ​ប៉ះពាល់​ដី​ព្រៃ​ស្រល់​របស់​ក្រុមហ៊ុន វូ​ជី​សាន (​ដី​ក្រម​ហ៊ុន​វូ​ជី​សាន ដើម​ស្រល់​) គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​វូ​ជី​សាន ហើយ​ការ​ឈូស​ឆាយ​ផ្លូវលំ​នេះ តែងតែ​មានការ​ប៉ះពាល់​ដើម​ស្រល់​ខ្លះ​ៗ ជៀស​មិន​ផុត ហើយ​ការ​ឈូស​ឆាយ​នេះ​ទៀត គឺ​ដើម្បី​ប្រ​យោ​ជ​ន៏​សាធារណៈ​។

សូម​រំ​លឹ​កថា អភិបាលស្រុក​អូរ​រាំង​កំពុង​ត្រូវ​បាន​មហាជន​ចោទ​ប្រកាន់​ថា កំពុង​ប្រើ​ល្បិច​កន្ទេល​ធំ​បន្លំ​ដេក ដោយ​បាន​បញ្ជា​គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយដី​ព្រៃ​ស្រល់ នៅ​ចំណុច​ភូមិ​ពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី តែ​បែកការ​ណ៏​ដល់​អភិបាលខេត្ត​ក៏​ដក​គ្រឿងចក្រ​វិញ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ សីហា ២០១៩ ។

យោង​តាម​ព័ត៌មាន​ដែល​កោះសន្តិភាព​ទទួល​បាន​ឲ្យ​ថា គ្រឿងចក្រ​ជា​ច្រើន​ដូច​ជា អា​ប៊ុល​១​គ្រឿង អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង រថយន្ត​ឡង់​គ្រី​ស័​រ​២​គ្រឿង មួយ​គ្រឿង​កែ​ច្នៃ​សម្រាប់​ដឹក​ប្រេង​១​គ្រឿង និង​រថយន្ត​ធំ​សម្រាប់​ដឹក​គ្រឿងចក្រ​១​គ្រឿង​ ។​ ក្រុម​នេះ​ បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ផ្លូវ​ក្នុង​ព្រៃ​មួយ​ខ្សែ ទទឹង​ជិត​២០​ម៉ែត្រ ឈូស​កាត់​ព្រៃឈើ និង​ដើម​ស្រល់​រាប់​យ​រយ​ពាន់​ម៉ែត្រ ដោយ​មិន​មានការ​អនុញ្ញាត ពី​ក្រសួង ឬ​រដ្ឋ​បាល​សាលាខេត្ត​មណ្ឌលគិរី​នោះ​ឡើយ ពោល​គឺ​មាន​ត្រឹម​លិខិត​ជូនដំណឹង​ប៉ុនណោះ​។

ជា​ការ​កត់​សម្គាល់ ការ​ឈូស​ឆាយ​ផ្លូវ​កាត់​ព្រៃ​ចម្ការ​ដើម​ស្រល់​នេះ ត្រូវ​បាន​គេ​រាយ​ការ​ណ៍​ថា លោក សៀ​ក មុន្នី អភិបាលស្រុក ​អាច​បាន​ចេតនា​សង់​ផ្លូវ​ចូល​ទៅ​ដី​របស់​ដៃគូ​គាត់​ឈ្មោះថាំង រិ​ទ្ឋី ដែល​ប្រមូល​ទិញ​ដី​រដ្ឋ ដោយ​ឲ្យ​អ្នក​ភូមិ​ជា​អ្នក​ឈរ​លក់​ ដែល​មាន​ទីតាំង​ក្នុង​ព្រៃ​រាប់រយ​ហិកតា ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ