ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីត្រូវប៉ាន់…រួមដៃជាមួយរដ្ឋអំណាច​ឈូស​ដីចំការស្រល់

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អភិបាលស្រុក​អូរ​រាំង​ កំពុង​ត្រូវ​បាន​មហាជន​ចោទប្រកាន់​ថា កំពុង​ប្រើ​ល្បិច​កន្ទេល​ធំ​បន្លំ​ដេក ដោយ​បាន​បញ្ជា​គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយដី​ព្រៃ​ស្រល់ នៅ​ចំណុច​ភូមិ​ពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ អភិបាលស្រុក​អូរ​រាំង​ កំពុង​ត្រូវ​បាន​មហាជន​ចោទប្រកាន់​ថា កំពុង​ប្រើ​ល្បិច​កន្ទេល​ធំ​បន្លំ​ដេក ដោយ​បាន​បញ្ជា​គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយដី​ព្រៃ​ស្រល់ នៅ​ចំណុច​ភូមិ​ពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី តែ​បែកការ​ណ៍​ដល់​អភិបាលខេត្ត​ក៏​ដក​គ្រឿងចក្រ​វិញ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ សីហា ២០១៩ ។

យោង​តាម​ព័ត៌មាន​ដែល​កោះសន្តិភាព​ទទួល​បាន​ឲ្យ​ថា គ្រឿងចក្រ​ជា​ច្រើន​ដូច​ជា​អា​ប៊ុល​១​គ្រឿង អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង រថយន្ត​ឡង់​គ្រី​ស័​រ​២​គ្រឿង មួយ​គ្រឿង​កែ​ច្នៃ​សម្រាប់​ដឹក​ប្រេង​១​គ្រឿង និង​រថយន្ត​ធំ​សម្រាប់​ដឹក​គ្រឿងចក្រ​១​គ្រឿង​ ។​ ក្រុម​នេះ​ បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ផ្លូវ​ក្នុង​ព្រៃ​មួយ​ខ្សែ ទទឹង​ជិត​២០​ម៉ែត្រ ឈូស​កាត់​ព្រៃឈើ និង​ដើម​ស្រល់​រាប់​​​រយ​ពាន់​ម៉ែត្រ ដោយ​មិន​មានការ​អនុញ្ញាតពី​ក្រសួង ឬ​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី​នោះ​ឡើយ ពោល​គឺ​មាន​ត្រឹម​លិខិត​ជូនដំណឹង​ប៉ុណ្ណោះ ​។

ជា​ការ​កត់​សម្គាល់ ការ​ឈូស​ឆាយ​ផ្លូវ​កាត់​ព្រៃ​ចម្ការ​ដើម​ស្រល់​នេះ ត្រូវ​បាន​គេ​រាយ​ការ​ណ៍​ថា លោក សៀ​ក មុន្នី អភិបាលស្រុក​អាច​បាន​ចេតនា​សង់​ផ្លូវ​ចូល​ទៅ​ដី​របស់​ដៃគូ​គាត់​ឈ្មោះ ថាំង រិ​ទ្ឋី ដែល​ប្រមូល​ទិញ​ដី​រដ្ឋ ដោយ​ឲ្យ​អ្នក​ភូមិ​ជា​អ្នក​ឈរ​លក់​ ដែល​មាន​ទីតាំង​ក្នុង​ព្រៃ​រាប់រយ​ហិច​តា​។​ហើយ​រណ្តៅ​ដី​មួយ​ចំនួន​គឺ​គេ​បាន​កប់ដើម​ស្រល់​ដើម្បី​បំបាត់ដាន​។

ទាក់ទិន​ករណី​នេះ​លោក សៀ​ក មុន្នី អភិបាលស្រុក​អូរ​រាំង​បាន​ឲ្យ​អ្នកកាសែត​ដឹង​ថា​ «​ចំពោះ​ការ​ឈូស​ឆាយ​ ហើយ​ដក​គ្រឿងចក្រ​ចេញ​នេះ គឺ​កុំ​ឲ្យ​មានការ​យល់​ច្រ​លំ​គ្នា​ច្រើន ចឹ​ង​ខ្ញុំ​គិត​ថា សម្រេចចិត្ត​ឲ្យ​គេ​ដក​គ្រឿងចក្រ​សិន ចាំ​មើល​ឲ្យ​បាន​យល់​គ្នា​សិន ចាំ​យើង​បន្ត​ទៅ​ទៀត ព្រោះ​ខ្ញុំ​មិន​ចង់​ធ្វើ​អី ឲ្យ​មានការ​យល់​ច្រ​លំ​ទាំងអស់​គ្​ជួនកាល​គេ​គិត​ថា យើង​ចូល​ទៅ​ឈូស​ព្រៃ​ឈូស​អី អ៊ីចឹង​គឺ​ខ្ញុំ រង់ចាំ​ជជែក​ការងារ​ជាមួយ​ខាង​ខេត្ត​សិន ដើម្បី​ឲ្យ​គាត់​ដឹង​ពី​គម្រោង​ ដែល​យើង​ធ្វើ អភិវឌ្ឍ​ន៍​នៅ​ក្នុងស្រុក​»​។ (សម្រួលដោយ៖​ស្រីណា)

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ