រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា បានសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ ទីតាំងស្តុកសាច់បង្កក និងចែកចាយបន្ត ក្នុងភូមិសាស្ដ្រខណ្ឌ៧មករា ប៉ុន្តែមិនរកឃើញមានមុខទំនិញណាមួយ មានប្រភពនាំពីប្រទេសថៃឡើយ ។
នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខណ្ឌ៧មករា លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ឱ្យលោក អ៊ី ពៅ អភិបាលរងខណ្ឌ ដឹកនាំក្រុមការងារ នៃរដ្ឋបាលខណ្ឌ៧មករា និងមានការសហការចូលរួមពីមន្ត្រី នៃមន្ទីរកសិកម្មរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងស្តុកសាច់បង្កក និងចែកចាយបន្ត ក្នុងភូមិសាស្ដ្រខណ្ឌ៧មករា បានសរុបចំនួន ០៣ទីតាំង រួមមាន ៖
១-ទីតាំងស្តុក និងលក់សាច់បង្កក ស្ថិតនៅផ្ទះលេខ៤E0 ផ្លូវលេខ១៤៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
២-ទីតាំងស្តុក និងលក់សាច់បង្កក ស្ថិតនៅផ្ទះលេខ៨១CE0 ផ្លូវលេខ១៦៦ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា។
៣-ទីតាំងស្តុក និងលក់សាច់បង្កក ស្ថិតនៅផ្ទះលេខ៣៣E0 ផ្លូវលេខ១២៥ កែងផ្លូវ២៣២ សង្កាត់វាលវង់ ខណ្ឌ៧មករា។
ក្រោយត្រួតពិនិត្យ ឃើញថា ទីតាំងស្តុកបង្កកទាំង០៣ទីតាំងខាងលើ ពុំមានមុខទំនិញប្រភេទសាច់បង្កក នាំចូលពីប្រទសថៃឡើយ ៕






ចែករំលែកព័តមាននេះ