ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​បាឡែន​ម្ចាស់ស្រវឹង​ស្រា​ជោក​ជាំ​បោះ​ពួយ​លឿន​ដូច​ហោះ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ ១០​ផ្ទាំង​ រួច​ជ្រុល​បុក​ស្លាក​សញ្ញា​ចរា​ចរណ៍​បាក់​ ១ដើម​​ទៀត​ បើក​ទៅ​មុខលែង​រួច

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​​ចំនួន​ ១០​ផ្ទាំង​ និង​ស្លាក​សញ្ញា​ចរា​ចរណ៍​​ ១ដើមទៀត​​ បាន​បាក់​​រង​ការ​ខូចខាត​ ខណៈដែល​រថ​យន្ត​កាមរី​បាឡែន​ ពណ៌​ទឹក​ប្រាក់​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2M-1297 ជិះ​ដោយ​​យុវជន​ស្រវឹង​ស្រា​ជោក​ជាំ​​ ​២នាក់​ ​ធ្វើ​ដំណើរ​យ៉ាង​លឿន​ដូច​ហោះ​តាម​បណ្តោយ​​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​មុខ​​សាខា​រោង​ចក្រ​ គង់​ ហុង កាត់​ដេរ​

រាជ​ធានី​ភ្នំពេញ​ ៖ ​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​​ចំនួន​ ១០​ផ្ទាំង​ និង​ស្លាក​សញ្ញា​ចរា​ចរណ៍​​ ១ដើមទៀត​​ បាន​បាក់​​រង​ការ​ខូចខាត​ ខណៈដែល​រថ​យន្ត​កាមរី​បាឡែន​ ពណ៌​ទឹក​ប្រាក់​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2M-1297 ជិះ​ដោយ​​យុវជន​ស្រវឹង​ស្រា​ជោក​ជាំ​​ ​២នាក់​ ​ធ្វើ​ដំណើរ​យ៉ាង​លឿន​ដូច​ហោះ​តាម​បណ្តោយ​​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​មុខ​​សាខា​រោង​ចក្រ​ គង់​ ហុង កាត់​ដេរ​ ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ពេញ​ទំហឹង​តែ​ម្តង​ បណ្តាល​ឲ្យ​រថ​យន្ត​ជ្រុល​ឡើង​លើ​ខឿន​ផ្លូវ​រង​​ការ​ខូច​ខាត​ទាំង​ស្រុង​បើក​ទៅ​មុខ​លែង​រួច​ ចំណែក​​អ្នក​បើក​បរ​បាន​រត់​គេច​ខ្លួន​បាត់​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​ បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​ ១២​ និង​ ០៥នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៥​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​។ ក្រោយ​កើត​ហេតុ​ ប៉ូលិស​ចរា​ចរណ៍​បាន​ធ្វើ​ការ​វាស់​វែ​ង និង​នាំ​យក​រថ​យន្ត​បង្ក​ខាង​លើ​ទៅ​រក្សា​ទុកនៅ​ការិយា​ល័យ​ចរា​ចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ ដើម្បី​រង់​ចាំ​ម្ចាស់​ចូ​លខ្លួន​មក​​ដោះ​ស្រាយ​៕