ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​កុង​តឺន័រ​បើក​បុក​ការមី​ឆ្លាម​របស់​មន្រ្តី​យោធា​ម្នាក់​ រួច​ចុះ​មក​ទាត់​រថ​យន្ត​​គេ​បង្ក​ជម្លោះ​​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​កុងតឺន័រ​ ពណ៌ស​ ១គ្រឿង​ បើក​លឿន​​មក​ដល់​ចំណុច​ផ្លូវ​កែង​ ក៏​បាន​ជ្រុល​ទៅ​បុក​រថ​យន្ត​កាមរី​ឆ្លាម​ ពណ៌​ខ្មៅ ១គ្រឿង​ របស់​មន្រ្តី​យោធា​ម្នាក់​ ​បណ្តាល​ឲ្យ​ខូច​ខាត​ក្រពឺត​មួយ​ចំហៀងខាង​​ស្តាំ​ រួច​តៃ​កុង​រថ​យន្ត​កុង​តឺន័រ​បាន​ចុះ​មក​ទាត់​រថយន្ត​ឆ្លាម​ កើត​​ជា​ជម្លោះ​មិ​នព្រម​សង​ថ្លៃ​ការ​ខូចខាត​ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ដំណើរ​ និង​សមត្ថ​កិច្ច​ចុះ​មក​អន្តរា​គមន៍​។

​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៨ និង​ ១០​នាទី យប់​ថ្ងៃទី​២៤​ កុម្ភៈ​ ២០១៤​ នៅ​តាម​ផ្លូវ​មុនី​រ៉េត​ កែង​ផ្លូវវ៉េង​ស្រេង​ ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥន្ធនៈសូគីម៊ិច​ ស្ថិត​ក្នុង​ភូមិ​ឬស្សី​ សង្កាត់​ស្ទឹងមាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​។ បន្ទាប់​ពី​ការ​ចរ​ចា​គ្នា​មិន​ត្រូវ​ រថ​យន្តទាំង​ ២គ្រឿង ត្រូវ​សមត្ថ​កិច្ច​ធ្វើ​ការ​វាស់​វែង​ និង​យក​ទៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​មាន​ជ័យ​ ដើម្បី​ដោះ​ស្រាយ​បន្ត​៕