ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​លឿន​គេច​រង្វង់​មូល​ជ្រុល​ចង្កូត​បុក​ផ្ទះ​ប្រជា​ពល​រដ្ឋ​ បាក់.ក​ស្លា.ប់​ម្នាក់ ​របួស​ធ្ងន់​ម្នាក់​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ​៖ បុរស​ម្នាក់​បាន​បាក់​.ក​ស្លា.ប់​ភ្លាមៗ ​នៅ​នឹង​កន្លែ​ង ខណៈ​ជិះ​ម៉ូតូ ​១គ្រឿង ​ឌុប​មិត្ត​ភក្តិ​ម្នាក់​ទៀត​ក្នុង​ល្បឿន​លឿនគេ​ចពី​រង្វង់​មូល ​ក៏​រេ​ចង្កូត​ទៅ​ខាង​ស្តាំ​ដៃ​ជ្រុល​ទៅ​បុក​នឹង​របង​ផ្ទះ​ប្រជា​ពល​រដ្ឋ​យ៉ាង​ពេញ​ទំហឹង ​បណ្តាល​ឲ្យ​អ្នក​បើក​បរ​ផ្លោង​ចេញ​ពី​ម៉ូតូបោ​ក​ក្បាល​ផ្ទប់​នឹង​ដី​បាក់.​ក​ស្លា.ប់​តែម្តង។ ​ចំណែក​មិត្ត​ភក្តិ​ដែល​ជិះពី​ក្រោយ​រង​របួស​រយះ​ដៃជើ​ង ​បែក​ក្បាល​សន្លប់​នៅនឹ​ង​កន្លែង ​និង​ម៉ូតូរ​ង​ការ​ខូច​ខាត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ​​ត្រូវ​យក​ទៅ​ជួស​ជុល​នៅ​ផ្ទះ។​

ខេត្ត​ប៉ៃ​លិន ​៖ បុរស​ម្នាក់​បាន​បាក់​.ក​ស្លាប់​ភ្លាមៗ ​នៅ​នឹង​កន្លែ​ង ខណៈ​ជិះ​ម៉ូតូ ​១គ្រឿង ​ឌុប​មិត្ត​ភក្តិ​ម្នាក់​ទៀត​ក្នុង​ល្បឿន​លឿនគេ​ចពី​រង្វង់​មូល ​ក៏​រេ​ចង្កូត​ទៅ​ខាង​ស្តាំ​ដៃ​ជ្រុល​ទៅ​បុក​នឹង​របង​ផ្ទះ​ប្រជា​ពល​រដ្ឋ​យ៉ាង​ពេញ​ទំហឹង ​បណ្តាល​ឲ្យ​អ្នក​បើក​បរ​ផ្លោង​ចេញ​ពី​ម៉ូតូបោ​ក​ក្បាល​ផ្ទប់​នឹង​ដី​បាក់.​ក​ស្លាប់​តែម្តង។ ​ចំណែក​មិត្ត​ភក្តិ​ដែល​ជិះពី​ក្រោយ​រង​របួស​រយះ​ដៃជើ​ង ​បែក​ក្បាល​សន្លប់​នៅនឹ​ង​កន្លែង ​និង​ម៉ូតូរ​ង​ការ​ខូច​ខាត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ​​ត្រូវ​យក​ទៅ​ជួស​ជុល​នៅ​ផ្ទះ។​

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាច​រណ៍​ខាង​លើ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ​១២ ​និង ​៣០​នាទី ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី២​៤ ​កុម្ភៈ ​២០១៤ ​ស្ថិត​នៅ​ក្បែរ​រង្វង់​មូល​សាលា​​ក្រៅ ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៩​ ក្នុង​ភូមិ​ថ្នល់​កែង​ ឃុំ​អូរ​អណ្តូង​ ស្រុកសា​លា​ក្រៅ។​ ជន​រង​គ្រោះ​បើក​បរ​ម៉ូតូ​ឈ្មោះ ​ពេជ្រ​ សុខ ​ភេទ​ប្រុស​ អាយុ​ ២​៨ឆ្នាំ ​ជា​កម្ម​ករ​ មាន​ស្រុក​កំណើតរ​ស់​នៅ​ភូមិ​ពាម​ទា ​ឃុំ​ពាម​ទា ​ស្រុក​កំពង់​ត្របែក​ ខេត្ត​ព្រៃ​វែង​ បើក​បរ​ម៉ូតូ​ម៉ាក​ឌ្រីម​ស៊េរី​ឆ្នាំ​២០១២​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ រង​ការ​ខូច​ខូត​បែក​អាវ ​និង​បែក​កញ្ចក់​ភ្លើង​មុខ​យ៉ាង​ដំណំ។​

ចំណែក​មិត្ត​ភក្តិ​ដែល​ជិះ​ពី​ក្រោ​យឈ្មោះ ​រិច​ ភេទ​ប្រុស​ អាយុ ​២៨​ឆ្នាំ​ ដូច​គ្នា​ ជា​កម្ម​ករ​ មាន​ស្រុក​កំណើត​រស់​នៅ​ខេត្ត​កំពង់​ឆ្នាំ ​រង​របួស​រយះ​ដៃជើ​ង ​និង​បែក​ក្បាល​ ត្រូវគេ​យ​កទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ​បច្ចុប្បន្ន​ ស្នាក់​នៅ​ភូមិ​ទួល​ខ្ពស់​ ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សា​លា​ក្រៅ។ ​នៅព្រឹក​ថ្ងៃ​ដដែល ​សាក​សព​ជន​រង​គ្រោះ​ត្រូវ​បង​ប្អូន​ដឹក​យ​ក​ទៅ​ធ្វើ​បុណ្យ​នៅ​ភូមិ​ដែល​ស្នាក់​នៅ ​ហើយ​ដង្ហែយ​កទៅ​បូជា​នៅ​វត្ត​រតន​សោ​ភ័ណ ​ហៅ​វត្ត​កោង​កាង​ ដោយ​រើស​ឆ្អឹង​យក​ទៅ​ធ្វើ​បុណ្យ​គម្រប់​ ១០០​ថ្ងៃ ​នៅ​ឯ​ស្រុក​កំណើត៕​