ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងចាស់​ម្នាក់​ថាបើ Barcelona យក Neymar មក​វិញ​ដូច​យក​គ្រាប់បែក​មក​ដាក់​ក្លិប

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ជើង​ខ្លាំង​ប្រចាំ​នៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Hristo Stoichkov មិន​ចង់​ឃើញ Barcelona…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ជើង​ខ្លាំង​ប្រចាំ​នៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Hristo Stoichkov មិន​ចង់​ឃើញ Barcelona ទិញ​យក Neymar មក​លេង​ម្តងទៀត​ទេ​។

លោក​បាន​ប្រាប់​ថា Neymar នឹង​ក្លាយទៅជា​គ្រាប់បែក​សម្រាប់​ក្លិប​ទាំងមូល ប្រសិនបើ​ទិញ​យក​មក​លេង​នៅ Barcelona វិញ​ម្តងទៀត​។ និយាយ​ឱ្យ​ចំ​ទៅ​គឺ លោក​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ចង់​ទិញ Neymar មក​ពី PSG​។

នាយក​ក្លិប​លោក Josep Maria Bartomeu ត្រូវ​បាន​គេ​ដឹង​ថា កំពុង​តែ​ព្យាយាម​រក​ផ្លូវការ​ក្នុង​ការ​យក Neymar មក​ឱ្យ​បាន បើ​ទោះបីជា​បាន​ជះ​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​លើ​កីឡាករ Antione Griezmann និង Frenkie de Jong នៅ​រដូវ​កាល​នេះ​ហើយ​ក៏​ដោយ តែ​លោក Stoichkov នៅ​តែ​ជឿជាក់​ថា Neymar មិនសូវ​មាន​ចំណុច​ល្អ​ដល់ Barcelona ជាង​ចំណុច​អាក្រក់​នោះ​ទេ​។

លោក​បាន​ប្រាប់​សារព័ត៌មាន Univision ថា​៖«Barcelona មិន​ត្រូវការ Neymar ទេ ។ គេ​គ្មាន​កន្លែង​អី​មក​ត្រូវ​ឈរជើង​ទី​នេះ​ឡើយ ព្រោះតែ​យើង​មាន​កីឡាករ​សំខាន់​ៗ​គ្រប់​ហើយ ដូច​ជា Ousmane Dembele, Griezmann , Luis Suarez និង Lionel Messi​។ តើ​គេ​នឹង​ទៅ​ឈរជើង​នៅឯណា? គេ​នឹង​ក្លាយទៅជា​គ្រាប់បែក​នៅ​ក្នុង​បន្ទប់​ប្តូរ​ខោអាវ​មិន​ខាន​ទេ​»​។

បន្ថែម​ពីលើ​នេះ លោក Stoichkov យល់​ឃើញ​ថា ការ​ចង់​ដោះ​ដូរ Ivan Rakitic និង Philippe Coutinho ដើម្បី​យក Neymar មក​លេង គឺជា​ទ​ង្វើ​គ្មាន​ការ​គោរព ។ ចុះ​អ្នក​ទាំងអស់​គ្នា​យល់​ឃើញ​យ៉ាងណា​ដែរ ចំពោះ​ការ​លើក​ឡើង​របស់​អតីត​ជើង​ខ្លាំង​ម្នាក់​នេះ?

ប្រភព ៖ goal , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ