ពលរដ្ឋអូស្ត្រាលីជាច្រើននាក់ដែលស្រាតននលគកនាំគ្នាហែលទឹកសមុទ្រ ក្នុងពិធីប្រារព្ធធ្វើឡើងប្រចាំឆ្នាំជាលើកទី២ នៅក្រុងស៊ីដនី ដើម្បីប្រមូលប្រាក់សប្បុរសធម៌ ប្រគល់ដល់មូលនិធិឧទ្យានជាតិ និងសត្វព្រៃ ។ សារព័ត៌មានបរទេស កាលពីថ្ងៃទី២៣ កុម្ភៈ ២០១៤ ផ្សាយថា ពលរដ្ឋជាច្រើននាក់ចូលរួមស្រាតហែលទឹកសមុទ្រដែលរៀបចំឡើងជាឆ្នាំទី២ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ។
កាលពីឆ្នាំមុនពិធីនោះមានប្រជាពលរដ្ឋចូលរួមជាង៧០០នាក់ ដោយយល់ព្រមស្រាត ហែលទឹកសមុទ្រនៅឆ្នេរខេបប្ល៊័រ ក្រុងស៊ីដនី ។ ពិធីនោះជាផ្នែកមួយ ដើម្បីកាត់បន្ថយសម្ពាធការស្រាតជាអវិជ្ជមាន និងទ្រទ្រង់ដល់អ្នកចូលរួមឱ្យមានភាពសប្បាយរីករាយ ក្នុងការហែលទឹកសមុទ្រ ក្នុងចម្ងាយ៣០០ម៉ែត្រ និង៩០០ម៉ែត្រ ។
អ្នកចូលរួមអាចជ្រើសយកការប្រើឧបករណ៍សម្រាប់បណ្តែតខ្លួនបាន ។
អ្នករៀបចំកម្មវិធីបញ្ជាក់ថា គ្មានការលួចមើលឡើយ ព្រោះអ្នកចូលរួមពិធីត្រូវចំណាយប្រាក់ទិញសំបុត្រ ហើយចំណូលបានពីការលក់សំបុត្រ ប្រគល់ដល់មូលនិធិឧទ្យានជាតិ និងសត្វព្រៃអូស្ត្រាលី ៕
ចែករំលែកព័តមាននេះ