ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​បុក​ស្លា.ប់​ទាំង​ព្រឹក

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ផាក​ស៊ុន​ម្នាក់​បាន​ស្លា.ប់​យ៉ាង​អាណោច​អាធ័ម​ដោយ​សារ​ម៉ូតូ​មួយ​គ្រឿង​បើក​បុក​ពេញ​ទំហឹង​ ខណៈ​ពេល​កំពុង​ដើរ​ឆ្លង​ថ្នល់​ ​។​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ កុម្ភៈ​២០១៤ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ស្ថិត​ក្នុង​ភូមិ​ព្រៃក​តា​ឡុង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ​។

រាជ​ធានី​ភ្នំពេញ​ ៖ កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ផាក​ស៊ុន​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ដោយ​សារ​ម៉ូតូ​មួយ​គ្រឿង​បើក​បុក​ពេញ​ទំហឹង​ ខណៈ​ពេល​កំពុង​ដើរ​ឆ្លង​ថ្នល់​ ​។​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ កុម្ភៈ​២០១៤ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ស្ថិត​ក្នុង​ភូមិ​ព្រៃក​តា​ឡុង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ​។

កម្មការិនី​កាត់​ដេរ​រង​គ្រោះ​ឈ្មោះឃឹម សុខា អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ជិត​កន្លែង​កើតហេតុ និង​មាន​ស្រុក​កំណើត​នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ចំណែក​អ្នក​បើក​ម៉ូតូ​ឈ្មោះ​គន់ វ៉ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កម្មករ​រោង​ចក្រ មាន​ស្រុក​កំណើត​ខេត្ត​ព្រៃ​វែង​ ។

តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុនពេល​កើតហេតុ​គេ​ឃើញ​នារី​រង​គ្រោះ​ដើរ​ឆ្លង​ថ្នល់​ជាតិ​លេខ​២​ លុះ​ឆ្លង​ជិត​ផុត​ទៅ​ហើយ​ស្រាប់​តែ​ម៉ូតូ​មួយ​គ្រឿង​ធុន​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១N៩៦៦៨ បើក​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​មក​ដល់​បុក​យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​នារី​រង​គ្រោះ​ដួល​បត់​.ក​ស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង​។

ជុំ​វិញ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា បណ្តាល​មក​ពី​អ្នក​បើក​ម៉ូតូ​បើក​វ៉ា​រថ​យន្ត​ក្នុង​ល្បឿ​​ន​លឿន​ ហើយ​វាក់ជាមួយ​នារី​រង​គ្រោះ​កំពុង​ដើរ​ឆ្លង​ថ្នល់​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ពេញ​ទំហឹង​តែ​ម្តង​៕