ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​26​នាក់​ស្លា.ប់​ក្នុង​ការ​​ប៉ះ​ទង្គិចគ្នា​នៅ​ភាគ​ខាង​ជើង​អុីរ៉ាក់​

11 ឆ្នាំ មុន

ប៉ូលិស​គូសបញ្ជាក់​ថា​ ប៉ូលិស​យ៉ាង​តិច​២៦​នាក់​បានត្រូវស្លា.ប់​ ហើយ​១០​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​២៣​ កុម្ភៈ ក្នុង​ការ​ប៉ះ​ទង្គិចគ្នា​នានា​ជាមួយ​ពួក​ជន​ប្រដាប់​អាវុធ​នៅ​ភាគ​ខាង​ជើង​អុីរ៉ាក់ ។​ការប៉ះ​ទង្គិចគ្នា​ទាំង​នោះ​កើត​មាន​ពេល​ពួក​ជន​ប្រដាប់​អាវុធ​មិន​ស្គាល់​អត្ត​សញ្ញាណ​បាន​វាយ​ប្រហារ​លើ​ប៉ូលិស​ ដែល​ទទួល​បន្ទុក​ការពារ​បំពង់​បង្ហូរ​ប្រេង​​នានា​នៅ​ភូមិ​ហ្គា​ហ្ស៊ីល ចម្ងាយ​៤០​គីឡូ​ម៉ែត្រ​ខាង​ត្បូង​

ប៉ូលិស​គូសបញ្ជាក់​ថា​ ប៉ូលិស​យ៉ាង​តិច​២៦​នាក់​បានត្រូវស្លាប់​ ហើយ​១០​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​២៣​ កុម្ភៈ ក្នុង​ការ​ប៉ះ​ទង្គិចគ្នា​នានា​ជាមួយ​ពួក​ជន​ប្រដាប់​អាវុធ​នៅ​ភាគ​ខាង​ជើង​អុីរ៉ាក់ ។​ការប៉ះ​ទង្គិចគ្នា​ទាំង​នោះ​កើត​មាន​ពេល​ពួក​ជន​ប្រដាប់​អាវុធ​មិន​ស្គាល់​អត្ត​សញ្ញាណ​បាន​វាយ​ប្រហារ​លើ​ប៉ូលិស​ ដែល​ទទួល​បន្ទុក​ការពារ​បំពង់​បង្ហូរ​ប្រេង​​នានា​នៅ​ភូមិ​ហ្គា​ហ្ស៊ីល ចម្ងាយ​៤០​គីឡូ​ម៉ែត្រ​ខាង​ត្បូង​ក្រុង​ម៉ូស​ស៊ូល​ ជា​ទីក្រុង​មួយ​ស្ថិត​នៅ​ចម្ងាយ​ជិត​៤០០​គីឡូ​ម៉ែត្រ​ខាង​ជើង​ក្រុង​បាដាដ ។​ ការ​ប៉ះ​ទង្គិចគ្នា​មាន​រយៈ​ពេល​ជាង​១​ម៉ោង​កន្លះ​ ។ ពុំ​ទាន់​មាន​ក្រុម​ណា​មួយ​ប្រកាស​ទទួលខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​នៅ​ឡើយ ។​

ប្រទេស​អុីរ៉ាក់​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​អំពើ​ហិង្សា​យ៉ាង​អាក្រក់​បំផុត​រយៈ​ពេល​បុ៉ន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។​​ យោង​តាម​បេសក​កម្ម​អ.ស.ប នៅ​អុីរ៉ាក់​ថា​ សរុប​មនុស្ស​៨.៨៦៨​នាក់​ ក្នុង​នោះ​មាន​ជន​ស៊ីវិល​៧.៨១៨​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ឆ្នាំ​២០១៣ ៕​