ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ឆ្មក់​តាម​អាកាស​នៅ​ប៉ាគី​ស្ថាន​សម្លា.ប់​ពួក​សកម្ម​ប្រយុទ្ធ​38​នាក់​

11 ឆ្នាំ មុន

ក្នុង​សេចក្តី​ប្រកាស​មួយ​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​របស់​កង​​ទ័ព​ប៉ាគីស្ថាន​គូស​បញ្ជាក់​ថា បណ្តា​យន្ត​ហោះ​ចម្បាំង​របស់​កង​ទ័ព​ប៉ាគីស្ថាន​បាន​សម្លា.ប់​ពួក​សកម្ម​ប្រយុទ្ធ​៣៨​នាក់​ និង​ធ្វើ​ឱ្យ​របួស​ជា​ច្រើន​នាក់​ទៀត​ក្នុង​ការ​វាយ​ប្រហារ​តាម​​អាកាស​មួយ​ចំនួន​នៅ​ជ្រលង​ភ្នំ​ទី​រាហ៍​ តំបន់ KHYBER ជា​តំបន់​របស់​ពួក​ឧទ្ទាម​មួ​យស្ថិត​នៅ​ជាប់​ព្រំដែន​ជា​មួយ​អាហ្វ​ហ្គា​នីស្ថាន ។​សេចក្តី​ប្រកាស​នេះ​បន្ត​

ក្នុង​សេចក្តី​ប្រកាស​មួយ​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​របស់​កង​​ទ័ព​ប៉ាគីស្ថាន​គូស​បញ្ជាក់​ថា បណ្តា​យន្ត​ហោះ​ចម្បាំង​របស់​កង​ទ័ព​ប៉ាគីស្ថាន​បាន​សម្លាប់​ពួក​សកម្ម​ប្រយុទ្ធ​៣៨​នាក់​ និង​ធ្វើ​ឱ្យ​របួស​ជា​ច្រើន​នាក់​ទៀត​ក្នុង​ការ​វាយ​ប្រហារ​តាម​​អាកាស​មួយ​ចំនួន​នៅ​ជ្រលង​ភ្នំ​ទី​រាហ៍​ តំបន់ KHYBER ជា​តំបន់​របស់​ពួក​ឧទ្ទាម​មួ​យស្ថិត​នៅ​ជាប់​ព្រំដែន​ជា​មួយ​អាហ្វ​ហ្គា​នីស្ថាន ។​សេចក្តី​ប្រកាស​នេះ​បន្ត​ថា​ មេ​បញ្ជា​ការ​សំខាន់ៗ​របស់​ក្រុម​ឧទ្ទាម​នានា​ ក៏​ត្រូវ​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពីថ្ងៃ​ទី​២៣ កុម្ភៈ​ នោះ​លើ​មូលដ្ឋាន​ផ្សេងៗ​នៃ​តំបន់​នោះ​ដែរ​។​

ក្នុង​សេចក្តី​រាយ​ការណ៍​មួយ​ ទូរ​ទស្សន៍​ក្នុង​ស្រុក​ PAKISTAN TELEVISION គូស​បញ្ជាក់​ថា ក្នុង​ការវាយ​ប្រហារ​តាម​អាកាស​ទាំង​នេះ​ កង​ទ័ព​បាន​កម្ទេច​ផងដែរ​នូវ​រោង​ចក្រ​ផលិត​គ្រាប់បែក​មួយ​របស់​ពួក​ឧទ្ទាម​ ។ សម្ភារ​ជា​គ្រឿង​ផ្ទុះ​យ៉ាង​ច្រើន​ក្នុង​រោង​ចក្រ​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​ ហើយ​រោង​ចក្រ​នោះ​ក្លាយ​ទៅ​ជា​ផេះ​​ផង់។​

នេះ​ជា​ការ​វាយ​ប្រហារ​តាម​អាកាស​ដ៏​សំខាន់​លើក​ទី​៣​ ហើយ​ក្នុង​បណ្តា​តំបន់​​ពួក​ឧទ្ទាម​រយៈ​ពេល​៥​ថ្ងៃ​ចុង​ក្រោយ​នេះ ។​
មុន​នេះ​កាល​ពីថ្ងៃទី​២២ កុម្ភៈ​ ពួក​ឧទ្ទាម​៩​នាក់​បាន​ត្រូវ​ស្លាប់​ក្នុងការ​វាយ​ប្រហារ​តាម​អាកាស​របស់​កងទ័ព​ប៉ាគីស្ថាន​នៅ​តំបន់​ជុំវិញ​ទីក្រុង​ហាន​ហ្គូ ។​ ក្នុងការ​វាយ​ប្រហារ​ដូច​គ្នា​នេះ​ដែរ​ កាល​ពីថ្ងៃ​ទី​១៩ កុម្ភៈ​ នៅ​វ៉ា​ហ្ស៊ី​រីស្ថាន​ខាង​ជើង​ និង​នៅ​តំបន់​កុល​សម្ព័ន្ធ​ KHYBER បណ្តាល​ឱ្យ​ពួក​សកម្ម​ប្រយុទ្ធ​ស្លាប់​ជាង​៤០​នាក់។​

កង​ទ័ព​ប៉ាគីស្ថាន​បាន​បើក​ធ្វើ​ការ​វាយ​ប្រហារ​លើ​ពួក​សកម្ម​ប្រយុទ្ធ​នៅ​តំបន់​កុល​សម្ព័ន្ធ​ភាគពាយ័ព្យ​ប្រទេស ក្រោយ​ការ​សម្រេច​ចិត្ត​របស់​នាយក​រដ្ឋ​មន្ត្រី​លោក​ណាវ៉ាស​សារី​ហ្វ​ ឱ្យ​ធ្វើ​ការ​វាយ​​ប្រហារ​តាម​អាកាស​ បន្ទាប់​ពី​ការ​ពិគ្រោះ​យោបល់​ជា​មួយ​បណ្តា​មេដឹក​នាំ​កង​ទ័ព​ ហើយ​ជា​ការ​សង​សឹក​ចំពោះ​ការ​សម្លាប់​ទាហាន​ជា​ច្រើន​នាក់​ ដែល​ពួក​តាលីបង់​ចាប់​ជា​ចំណាប់​ខ្មាំង​ ៕​