ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទទួល​ទាន​ទឹក​ផ្លែ​ឈើ​ស្រស់រាល់​ថ្ងៃ​ មិន​មែន​ជាជម្រើស​ល្អ​សម្រាប់​សុខ​ភាព

10 ឆ្នាំ មុន

​សា​រ​សុខ​ភាព​ចុង​ក្រោយ​មួយ​ដែល​ទាក់​ទង​នឹង​​ចំណី​អា​ហារ​បាន​លើក​ឡើង​ថា ទឹក​ផ្លែ​ឈើ​ស្រស់​មិន​គួរ​ចាត់ថ្នាក់​ជាអា​ហារ​ដែល​ត្រូវ​ទទួល​ទាន​រាល់​ថ្ងៃ​នោះ​ទេ ពី​ព្រោះវា​​​ផ្ទុក​សារ​ធាតុ​ស្ករ​ច្រើន​ស្មើ​នឹង​ភេសជ្ជៈ​កំ​ប៉ុង ។

​សា​រ​សុខ​ភាព​ចុង​ក្រោយ​មួយ​ដែល​ទាក់​ទង​នឹង​​ចំណី​អា​ហារ​បាន​លើក​ឡើង​ថា ទឹក​ផ្លែ​ឈើ​ស្រស់​មិន​គួរ​ចាត់ថ្នាក់​ជាអា​ហារ​ដែល​ត្រូវ​ទទួល​ទាន​រាល់​ថ្ងៃ​នោះ​ទេ ពី​ព្រោះវា​​​ផ្ទុក​សារ​ធាតុ​ស្ករ​ច្រើន​ស្មើ​នឹង​ភេសជ្ជៈ​កំ​ប៉ុង ។

​ក្រុម​​អ្នក​​ស្រាវ​​ជ្រាវ​​មក​​ពី​​សាកល​​វិទ្យា​ល័​យ​Glasgow University ​ចក្រ​​ភព​អង់​គ្លេស​បាន​និយាយ​ថា ទឹក​ផ្លែ​ឈើ​ស្រស់​ផ្តល់​ផល​អា​ក្រក់​ដល់​សុខ​ភាព​ស្មើ​នឹង​បណ្តា​ភេសជ្ជៈ​ផ្អែម​ដោយ​ស្ករ ។ នៅ​ក្នុង​ការ​ពិ​សោធ​ ពួក​គេ​បាន​រក​ឃើញ​ថា ក្នុង​ទឹក​ផ្លែ​ប៉ោម​ស្រស់​ចំណុះ២៥០​មិល្លី​លីត្រ​​គឺផ្ទុកកាឡូ​រី ១១០​ និង​ស្ករ​ ២៦​ក្រាម ខណៈ​ក្នុង​ទឹក​ក្រូច​កំ​ប៉ុង​ចំណុះ ២៥០​មិល្លី​លីត្រ​ ផ្ទុក​កាឡូរី​១០៥​និង​ស្ករ​ ២៦.៥​ក្រាម ។ ចំពោះ​ទឹក​ទំ​ពាំង​បាន​ជូរ​ស្រស់​វិញ​ក៏​មិន​ខុស​គ្នា​ដែរ ។ ប្រ​សិន​ជាគេ​ទទួល​ទាន​វា​ចំណុះ​៥០០​មិល្លី​លីត្រ​ជា​ប្រ​ចាំ​រយៈ​ពេល​៣​ខែ​ នោះ​អត្រា​ហានិភ័យ​រ៉េស៊ី​ស្តង់​អ័រ​ម៉ូន​អាំង​ស៊ុយលីន​នឹង​កើន​ឡើង​ខ្ពស់​ ហើយ​ទំហំ​ចង្កេះ​ក៏​ធំ​ជាង​មុន​ផងដែរ ។

ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ដល់​សុខ​ភាព ពី​ទឹក​ផ្លែ​ឈើ​ស្រស់​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ស្នើ​ថា​ គេ​គួរ​ទទួល​ទាន​តិច​ជាង​ ១៥០​មិល្លី​លីត្រ​ក្នុង​មួយ​ថ្ងៃ​ ។
លោកសាស្ត្រា​ចារ្យ​ Naveed Sattar ថ្លែង​ថា ៖«ទឹក​ផ្លែឈើ​ស្រស់​មាន​ដង់​ស៊ី​តេ​ថាម​ពល​និង​បរិ​មាណ​សារ​ធាតុ​ស្ករ​ប្រ​ហាក់​ប្រហែល​នឹង​បណ្តា​ភេសជ្ជៈ​កំប៉ុង​ ។ ជាក់​ស្តែង​ក្នុង​ទឹក​ប៉ោម​ចំណុះ ២៥០​មិល្លី​លីត្រ​គឺ​មាន​ផ្ទុក​ស្ករ​២៦​ក្រាម​និង​កា​ឡូ​រី១១០​ពោល​គឺ​​​​​​មិន​ខុស​គ្នា​នឹង​ភេសជ្ជៈ​កំប៉ុង​ឡើយ »។

​យ៉ាង​ណា​ក៏​ដោយ ប៉ោម​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​សរ​សៃ​ដែល​ផ្តល់​អត្ថ​ប្រ​យោជន៍​ច្រើន​ដល់​សុខ​ភាព​មាន​ដូចជា ជួយ​ដល់​ការ​រំ​លាយ​អា​ហារ​ជា​ដើម ។ ប៉ោម​មួយ​ផ្លែ​ត្រូវ​គេ​រក​ឃើញ​ថា​​ ​ផ្ទុក​កាឡូ​រី​​​ប្រ​ហែល​ជា​៥០​ ។​ ជា​ទូ​ទៅ​ ការ​ទទួល​ទាន​ផ្លែ​ឈើ​ទាំង​មូល​ត្រូវ​គេ​គិត​ថា ផ្តល់​ផល​វិជ្ជ​មាន​ចំពោះ​សុខ​ភាព​ខណៈ​ដែលកា​រ​ទទួល​ទាន​ដោយ​ពូត​ឬ​គាប​យក​តែ​ទឹកផ្តល់​ផល​អវិជ្ជ​មាន​ ៕