ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ហូប​ការ​ស្រវឹងឌុប​កូន​ទៅ​ផ្ទះ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​របួស​ធ្ងន់​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ស្រវឹង​ស្រា​​ជិះ​ម៉ូតូ​ឌុប​កូនចេញ​ពី​ហូប​ការ​​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​​បណ្តាល​ឱ្យ​រង​របួស​បែក​ក្បាល បែក​ប្រអប់​ដៃ​ខាង​ស្តាំ​សន្លប់​ស្តូក​ស្តឹង​នៅ​កន្លែង​កើតហេតុ ចំណែក​កូន​ប្រុស​មិន​រងរបួស​ទេ​អង្គុយ​យំ​នៅ​កណ្តាល​ថ្នល់​ ។

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ស្រវឹង​ស្រា​​ជិះ​ម៉ូតូ​ឌុប​កូនចេញ​ពី​ហូប​ការ​​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​​បណ្តាល​ឱ្យ​រង​របួស​បែក​ក្បាល បែក​ប្រអប់​ដៃ​ខាង​ស្តាំ​សន្លប់​ស្តូក​ស្តឹង​នៅ​កន្លែង​កើតហេតុ ចំណែក​កូន​ប្រុស​មិន​រងរបួស​ទេ​អង្គុយ​យំ​នៅ​កណ្តាល​ថ្នល់​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៤ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ មុខ​ច្រក​ចូល​បុរី​សុខ​សាន្ត​ ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជន​រង​គ្រោះ​ឈ្មោះ​ទុច សុខ​ហ៊ាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជា​ង​ជួស​ជុល​ម៉ូតូ​ រស់​នៅ​ភូមិ​ឡ​ ឃុំ​អង្គ​ពពេល ស្រុកគង​ពិសី​ ខេត្ត​កំពង់​ស្ពឺ​ មាន​ស្រុក​កំណើត​ភូមិ​ពោធិ៍​ ឃុំ​ខ្វាវ ស្រុក​សំរោង​ ខេត្ត​តាកែវ ។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធុន​សេ​១២៥​ ពណ៌​ខ្មៅ ស៊េរី​២០០៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​១AH៤២៨០ ​ ដោយ​មាន​ឌុប​កូន​ប្រុស​ម្នាក់​ឈ្មោះ​ប៊ុន​លី អាយុ​៥​ឆ្នាំ​ ធ្វើ​ដំណើរ​ចេញ​ពី​ហូប​ការ​គេ​​ទាំង​ស្រវឹង​ត្រឡប់ទៅ​ផ្ទះ​វិញ​ លុះ​ដល់​ចំណុច​កើតហេតុ​ខាង​លើ​គ្រប់​គ្រង​ខ្លួន​ឯង​លែង​បាន​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​យ៉ា​ង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​បុរសជាឪពុក​របួស​ធ្ងន់​សន្លប់​ ចំណែក​កូន​ប្រុស​មិន​រង​របួស​ទេ​គិត​តែ​ពី​យំ​។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​រថ​យន្ត​សង្គ្រោះ​របស់​អង្គ​ភាព​៧១១​ដឹក​ទៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ រី​ឯ​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរ​បាល​ចោម​ចៅ​ ហើយ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​នៅ​ពេល​ក្រោយ​៕