ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ជំហាន​ជួយ​ឱ្យ​និស្សិត​រក​ការងារ​មាន​ប្រាក់ខែ​ខ្ពស់

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​ធ្លាប់​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ហើយ​ថា ការ​មាន​បរិញ្ញាប័ត្រ​សិក្សា ឬ​ការ​បន្ត​ការ​សិក្សា​ថ្នាក់ខ្ពស់​មិន​ធានា​ថា អ្នក​អាច​រកបាន​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​ឡើយ ប៉ុន្តែ​អ្នក​ក៏​គួរ​ចង់​ចាំ​ថា ការ​ឆ្លងកាត់​ការ​សិក្សា​ថ្នាក់ខ្ពស់​ក៏​ផ្តល់​ឱកាស និង​ជម្រើស​ឲ្យ​អ្នក​ច្រើន​ជាង​អ្នក​ដែល​មិន​បាន​ឆ្លងកាត់​ដែរ ។ យ៉ាងណា​ក្តី​គ្រាន់តែ​ឆ្លងកាត់​សាកលវិទ្យាល័យ​មិន​ជួយ​ធានា​ថា អ្នក​អាច​រកបាន​ការងារ​ប្រាក់ខែ​ខ្ពស់​ទេ…

អ្នក​ប្រហែលជា​ធ្លាប់​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ហើយ​ថា ការ​មាន​បរិញ្ញាប័ត្រ​សិក្សា ឬ​ការ​បន្ត​ការ​សិក្សា​ថ្នាក់ខ្ពស់​មិន​ធានា​ថា អ្នក​អាច​រកបាន​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​ឡើយ ប៉ុន្តែ​អ្នក​ក៏​គួរ​ចង់​ចាំ​ថា ការ​ឆ្លងកាត់​ការ​សិក្សា​ថ្នាក់ខ្ពស់​ក៏​ផ្តល់​ឱកាស និង​ជម្រើស​ឲ្យ​អ្នក​ច្រើន​ជាង​អ្នក​ដែល​មិន​បាន​ឆ្លងកាត់​ដែរ ។

យ៉ាងណា​ក្តី​គ្រាន់តែ​ឆ្លងកាត់​សាកលវិទ្យាល័យ​មិន​ជួយ​ធានា​ថា អ្នក​អាច​រកបាន​ការងារ​ប្រាក់ខែ​ខ្ពស់​ទេ ព្រោះ​វា​អាស្រ័យ​លើ​កត្តា​ជា​ច្រើន ។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ខ្ជះខ្ជាយ​ថវិកា និង​កម្លាំង និស្សិត​គួរតែ​អនុវត្ត​ជំហាន​ខាងក្រោម​ដែល​អាច​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​កាន់តែ​ច្រើន​ពេល​ដែល​បញ្ចប់​ការ​សិក្សា និង​ចូល​ក្នុង​ទីផ្សារ​ការងារ ។

១. ទាក់ទង​ទីប្រឹក្សា​ការងារ​ក្នុង​សាកលវិទ្យាល័យ ៖ មិន​មាន​សាកលវិទ្យាល័យ​ណាមួយ​ដែល​ចង់​ឲ្យ​និស្សិត​ខ្លួន​បញ្ចប់​ការ​សិក្សា និង​ធ្វើការ​ងារ​ដែល​មិនល្អ​ទេ ។ សាកលវិទ្យាល័យ​ឯកជន​មួយ​ចំនួន​មាន​ទីប្រឹក្សា​ប្រចាំ​សាកលវិទ្យាល័យ​ដែល​ផ្តល់​មតិយោបល់​ជំនាញ​ក្នុង​ការ​ណែនាំ​និស្សិត ដើម្បី​ឲ្យ​ពួក​គេ​អាច​ដើរ​តាម​ផ្លូវ​ដែល​ត្រូវ និង​មាន​ប្រសិទ្ធិ​ភាព​ជាង​អ្នក​ដទៃ ។ ពួក​គេ​អាច​រៀបចំ​ផែនការ ឬ​ជំរុញ​ទឹកចិត្ត​និស្សិត ព្រមទាំង​តម្រង់​ទិស​ដៅ​និស្សិត​ឲ្យ​ដើរទៅ​មុខ​បាន​ច្បាស់លាស់​ជាដើម ។ ដូច្នេះ​ប្រ​សិន បើ​សាកលវិទ្យាល័យ​របស់​អ្នកមាន​សេវាកម្ម​នេះ អ្នក​គួរតែ​ចាប់​យក​ឱកាស​និង​ទាក់ទង​ទៅ​អ្នកជំនាញ​ទាំងនេះ ។

២. ជ្រើសរើស​ជំនាញ​ឲ្យ​បាន​ឆ្លាត​វៃ ៖ អ្នក​ប្រហែលជា​ឮ​ដំបូន្មាន​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​វា​ក៏​ជា​ដំបូន្មាន​ដែល​ត្រឹមត្រូវ​មួយ​ដែរ ។ ប្រសិនបើ​អ្នក​ចង់​មានការ​ងារ​ល្អ និង​ប្រាក់ខែ​ច្រើន អ្នក​គួរតែ​ជ្រើសរើស​ជំនាញ​ដែល​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ ។ ប្រទេស​កម្ពុជា​ជា​ប្រទេស​កំពុង​តែ​អភិវឌ្ឍន៍ និង​កំពុង​ត្រូវការ​ធនធានមនុស្ស​ជា​ច្រើន ។ ដូច្នេះ​អ្នក​ត្រូវ​ដឹង​ថា តើ​ប្រទេស​យើង​កំពុង​តែ​ត្រូវការ​មនុស្ស​មាន​ជំនាញ​អ្វី​ច្រើន​ជាងគេ ។ ប្រាកដ​ណាស់ ព្រោះតែ​ការ​ធ្វើ​ប​ដិ​វដ្ត​ន៍​សេដ្ឋកិច្ច 4.0 ស្ថាប័ន​អប់​រំជា​ច្រើន​បាន​លើកតម្កើង​ឲ្យ​និស្សិត​ជ្រើសរើស​ជំនាញ​ដែល​ទាក់ទិន​នឹង STEM តែ​វិស័យ​ផ្សេង​ៗ​ក៏​មាន​តម្រូវការ​ខ្ពស់​ដែរ ។

៣. ធ្វើការ​ងារ​ដក​បទ​ពិសោធន៍ ៖ និស្សិត​តែងតែ​សប្បាយ​រីករាយ​រាល់ពេល​វិស្សមកាល​ព្រោះ​វា​ជា​ពេល​លំហែកាយ បន្ទាប់​ពី​ការ​សិក្សា​នឿយហត់​អស់ពីរ​ត្រីមាស​មក ។ ប៉ុន្តែ​វា​ក៏​ជា​ឱកាស​មួយ​ដែល​និស្សិត​គួរតែ​យក​ទៅ​ដក​បទ​ពិសោធន៍ និង​ស្គាល់​មនុស្ស​ក្នុង​វិស័យ​កាន់តែ​ច្រើន​ដែរ ។
ទីផ្សារ​ការងារ​បច្ចុប្បន្ន​នេះ មានឱកាស​ច្រើន​ណាស់​សម្រាប់​សិស្ស​និស្សិត ដូច្នេះ​អ្នក​មិន​គួរ​គិត​ថា អ្នក​មិន​មាន​សមត្ថភាព ឬ​បទ​ពិសោធន៍​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​ទាំងនោះ​ទេ ។ ប្រសិនបើ​អ្នកមាន​ការងារ​ហើយ​អ្នក​ក៏​ត្រូវ​ចេះ​បង្កើត​ទំនាក់ទំនង​ល្អជា​មនុស្ស​ក្នុង​ស្ថាប័ន​ដែរ ព្រោះ​វា​អាច​បង្កើន​ឱកាស​ដែល​អ្នក​ទទួល​បានការ​ងារ​ច្បាស់លាស់​មួយ​នៅ​ថ្ងៃ​អនាគត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ