ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ហ៊ី​ណូ​ដឹក​ស្រូវ​អ្នក​បើក​បរ​ងងុយ​ដេក​រេច​ង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង​របួស​ធ្ងន់​-ស្រាល​៥នាក់​នៅ​ស្វាយ​ជ្រំ

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ រថ​យន្ត​ម៉ាក​ហ៊ីណូ​ដឹក​ស្រូវ​ចំណុះ​១៥តោន​១គ្រឿង​​ អ្នក​បើក​បរ​ងងុយ​ដេក​​បាន​រេ​ចង្កូត​ធ្លាក់​ពី​លើ​ថ្នល់​ក្រឡាប់​ផ្ងា​រជើង​ឡើង​លើ​ចាក់​បាវ​ស្រូវ​ចោល​បណ្តាល​ឱ្យ​​ស្ត្រី​ម្នាក់​បាក់​ជើង ចំណែក​​អ្នក​បើក​បរ និង​អ្នក​រួម​ដំណើរ​៤នាក់​ទៀត​របួស​ស្រាល​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៤ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១​ ភូមិ​ត្របែក​ប្រហោង ឃុំ​តា​សួស ស្រុក​ស្វាយ​ជ្រំ​។

ក្រោយ​កើតហេតុ​ប្រជា​ពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្តឹ​ង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​តា​សួស​ហៅ​រថ​យន្តពេទ្យ​ដឹក​ជន​រង​គ្រោះ​ទាំង​៥​នាក់​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ រហូត​ដល់​ម៉ោង​៧​ព្រឹក សមត្ថ​កិច្ច​ក៏​ហៅ​រថ​យន្ត​ស្ទូច​ទៅ​ស្ទូច​រថ​យន្ត​យក​មក​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ​ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់​ ចំណែក​ស្រូវ​ត្រូវ​រថ​យន្ត​មក​សាង​ប្រគល់​ឱ្យ​ម្ចាស់​វិញ​។