ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ជូន​ខ្លា​ឃ្មុំ​​យក្ស​​ផេន​ដា​ចិន​មួយ​គូ​​ទៅ​កាន់​បែល​ហ្ស៊ិក​

11 ឆ្នាំ មុន

ខ្លា​ឃ្មុំ​ផេន​ដា​​​យក្ស​មួយ​គូ​​ ជួល​ដោយ​ប្រទេស​បែល​ហ្ស៊ិក​​ ត្រូវ​បាន​បញ្ជូន​​ទៅ​កាន់​ប្រទេស​នេះ​ កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ ពី​មជ្ឈ​មណ្ឌល​​ចិញ្ចឹម​នៃ​ខេត្ត​ស៊ី​​ឈួន​ភាគ​និរតី​ចិន ។

​មនុស្ស​ជា​ច្រើន​រយ​នាក់​កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ បាន​ចូល​រួម​​ក្នុង​​ពិធី​ចេញ​ដំណើរ​របស់​ខ្លា​ឃ្មុំ​​ញី​ឈ្មោល​ទាំង​ពីរ​នោះ​​ ពី​មជ្ឈ​មណ្ឌល

ខ្លា​ឃ្មុំ​ផេន​ដា​​​យក្ស​មួយ​គូ​​ ជួល​ដោយ​ប្រទេស​បែល​ហ្ស៊ិក​​ ត្រូវ​បាន​បញ្ជូន​​ទៅ​កាន់​ប្រទេស​នេះ​ កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ ពី​មជ្ឈ​មណ្ឌល​​ចិញ្ចឹម​នៃ​ខេត្ត​ស៊ី​​ឈួន​ភាគ​និរតី​ចិន ។

​មនុស្ស​ជា​ច្រើន​រយ​នាក់​កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ បាន​ចូល​រួម​​ក្នុង​​ពិធី​ចេញ​ដំណើរ​របស់​ខ្លា​ឃ្មុំ​​ញី​ឈ្មោល​ទាំង​ពីរ​នោះ​​ ពី​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​​និង​អភិរក្ស​ខ្លា​ឃ្មុំ​ផេន​ដា​យក្ស​របស់​ចិន​ ។ ខ្លា​ឃ្មុំ​ផេន​ដា​នោះ​នឹង​ទៅ​រស់​នៅ​ក្នុង​ឧទ្យាន​សត្វ​បែល​ហ្ស៊ិក​​​ Pairi Daiza ក្នុង​ក្រប​ខ័ណ្ឌ​​នៃ​កម្ម​វិធី​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​មួយ ។

​ខ្លា​ឃ្មុំ​ផេន​ដា​ទាំង​ពីរ​​ ​អា​ឈ្មោល​ឈ្មោះ Xing Hui ​ហើយ​មេ​ឈ្មោះ Hao Hao មាន​អាយុ​២​ឆ្នាំ​ដូច​គ្នា​​ ហើយ​ពួក​វា​នឹង​ស្ថិត​ក្នុង​ប្រទេស​បែល​ហ្សិក​រយៈ​ពេល​១៥​ឆ្នាំ​​ខាង​មុខ ដូចការ​ប្រកាស​​រ​បស់​នាយក​រដ្ឋ​មន្ត្រី​​បែលហ្សុិក​លោក Elio Di Rupo ពេល​​មក​បំពេញ​ទស្សន​កិច្ច​នៅ​ចិន ។

​ពលរដ្ឋ​បែល​ហ្ស៊ិក​​ ស្រឡាញ់​ខ្លា​ឃ្មុំ​ផេន​ដា​ខ្លាំង​ណាស់ ។ ពលរដ្ឋ​គ្រប់​គ្នា​ព្រម​ទាំង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និយាយ​ពីរឿង​នេះ ។ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​​ នាយក​រដ្ឋ​មន្ត្រី​បែល​​ហ្ស៊ិក​ប្រកាស​ថា លោក​នឹង​ទៅ​ទទួល​ភ្ញៀវ​ VIP ចិន​ទាំង​​​២​នោះ​នៅ​ឯ​ព្រលាន​យន្ត​ហោះ​ ៕