ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​វៀត​ណាម​​រំពឹង​ថានឹង​រក​ប្រាក់​ចំណូល​​បាន​6,2ពាន់លាន​ដុល្លារ​​ពីការ​នាំ​ចេញឈើ

11 ឆ្នាំ មុន

សមា​គមព្រៃ​​ឈើ​ និង​ផលិត​ផល​​រុក្ខា​ប្រមាញ់​​វៀត​ណាម​(Viforest)​បាន​និ​យាយ​កាល​ពី​​ថ្ងៃ​​​សុក្រ​ថា​​ ប្រទេស​វៀត​ណាម​ រំពឹង​ថា​​​​នឹង​​រក​ចំណូល​​បាន​​៦,២​​ពាន់​លាន​ដុល្លារ​​អា​មេរិក​​ពីការ​នាំ​ចេញ​​ឈើ​​ និង​​ផលិត​ផល​ដែល​ពាក់ព័ន្ធ​​​នៅ​ក្នុង​​ឆ្នាំ​២០១៤​​នេះ​ ពោល​គឺកើន​ឡើង​​៩%​​បើ​ធៀប​នឹង​រយៈ​​ពេល​​ដូច​​គ្នា​​កាល​ពី​ឆ្នាំ ។​​

សមា​គមព្រៃ​​ឈើ​ និង​ផលិត​ផល​​រុក្ខា​ប្រមាញ់​​វៀត​ណាម​(Viforest)​បាន​និ​យាយ​កាល​ពី​​ថ្ងៃ​​​សុក្រ​ថា​​ ប្រទេស​វៀត​ណាម​ រំពឹង​ថា​​​​នឹង​​រក​ចំណូល​​បាន​​៦,២​​ពាន់​លាន​ដុល្លារ​​អា​មេរិក​​ពីការ​នាំ​ចេញ​​ឈើ​​ និង​​ផលិត​ផល​ដែល​ពាក់ព័ន្ធ​​​នៅ​ក្នុង​​ឆ្នាំ​២០១៤​​នេះ​ ពោល​គឺកើន​ឡើង​​៩%​​បើ​ធៀប​នឹង​រយៈ​​ពេល​​ដូច​​គ្នា​​កាល​ពី​ឆ្នាំ ។​​

លោក​ Nguyen​ Ton​ Quyen អគ្គ​លេខា​ធិការ​​​​សមា​គម​​ខាង​លើ​​បាន​និយាយ​នៅ​ក្នុង​​បទ​​សម្ភា​ស​ន៍​ជា​​មួយ​រដ្ឋាភិ​បាល​​កា​លពី​ថ្ងៃ​​សុក្រ​ថា ​ទស្សន​​វិស័យ​នៃ​វិស័យ​ព្រៃ​ឈើ​នៅ​ក្នុង​​ឆ្នាំ​២០១៤​ កំពុង​​ត្រូវ​​បាន​កំណត់​គោល​ដៅ​​ នៅ​គ្រា​ដែល​​​ក្រុម​ហ៊ុន​​នាំ​ចេញ​​ឈើ​វៀត​ណាម​​បា​នចុះ​​កិច្ច​ព្រមព្រៀង​​​ដែល​​មាន​តម្លៃ​​ជាង​​៣​​ពាន់​លាន​ដុល្លារ​​ចាប់​តាំង​ពី​​ដើម​​ឆ្នាំ​​នេះ​ ។

​លោក​​​បន្ថែម​ថា ​ឆ្នាំ​​២០១៣​​ត្រូវ​បាន​មើល​​ឃើញ​ថា ​ជា​ឆ្នាំ​​ជោគ​ជ័យ​​នៃ​ការ​នាំចេញ​​ឈើ​​របស់​​​វៀត​ណាម​​ ចំ​ពេល​ដែល​​ពិភព​លោក​​មាន​និន្នា​​ការ​​​ធ្លាក់​ចុះ​​វិស័យ​​កសិ​កម្ម​ ។​​ លោក​ថា ​កាល​ពី​​ឆ្នាំ​២០១៣​​​ ចំណូល​បាន​ពី​ការ​នំា​ចេញ​​ឈើ​​មាន​​ចំនួន​​៥,៣​៧​​ពាន់លាន​ដុល្លារ​ ។​​ ចំណូល​នាំ​ចេញ​​អាច​​ឈាន​ដល់​​ជិ​ត​​៦​ពាន់លាន​ដុល្លារ ​​ប្រសិន​​បើ​​គេ​​រាប​់​បញ្ចូល​​​សិប្ប​កម្ម​​ផ្តៅ​ និង​ឫស្សី ។​

ទី​ផ្សារ​នាំ​ចេញ​​ឈើ​ធំ​បំផុត​របស់​​វៀត​​ណា​ម​​កាល​ពី​​ឆ្នាំ​២០១៣ ​គឺ​អាមេរិក​ អឺរ៉ុប​ និង​ជប៉ុន​ជា​​ដើម​ ។​ យ៉ាង​ណាក៏​ដោយ​​​​ប្រទេស​ចិន​គឺ​ជា​​ទី​ផ្សារ​​​ឈើ​របស់​វៀត​ណាម​ដែល​មាន​កំណើន​​ឆាប់​រហ័ស​​កាល​ពី​ឆ្នាំ​​២០១៣​​ដែរ​ ដែល​​មាន​កំណើន​៣៥,២៣​​%​​​​បើធៀប​នឹង​រយៈ​​ពេល​ដូច​គ្នាកាល​ពី​​ឆ្នាំ​​មុន ​​រហូត​​ធ្វើឲ្យទីផ្សារ​នាំ​ចេញ​​ឈើ​នៅក្នុ​ងទី​ផ្សារ​មួយ​នេះ​​ឈាន​ដល់​​១​​ពាន់​លាន​ដុល្លារ​ ។​

បើ​ទោះ​បី​ជា​​ទស្សន​​វិស័យ​នាំ​ចេញ​​ឈើ​​របស់​​វៀត​ណាម​ ​នៅ​ក្នុង​​ឆ្នាំ​​២០១៤​ នេះ​នៅ​តែ​​ភ្លឺ​ច្បាស់​ក៏​​ដោយ​ ក៏​​វិស័យ​កែ​ច្នៃ​​ឈើរ​បស់​វៀត​ណាម​ ​កំពុង​​ប្រ​ឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ ដូច​ជា​ អត្រា​​ប្រាក់​ចំណេញ​​ទាប​ និង​​តម្លៃ​បន្ថែម​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ​ក៏​ដោយ​សារ​​តែ​​តម្លៃ​​​វត្ថុ​ធាតុ​ដើម​​ក្នុង​ស្រុក​ខ្ពស់​ដូច​ជា​​ សាំង​ អគ្គិ​សនី ​ទឹក ​កម្លាំង​ពល​កម្ម​ជា​ដើម​ ៕