Arsenal ប្រាប់មូលហេតុទិញ David Luiz ព្រោះអស់ចិត្តពីកីឡាករ Juventus ១រូបនេះ
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal ទិញយកកីឡាករ David Luiz ព្រោះតែអស់ចិត្តលែងចង់បានកីឡាករ…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal ទិញយកកីឡាករ David Luiz ព្រោះតែអស់ចិត្តលែងចង់បានកីឡាករ…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal ទិញយកកីឡាករ David Luiz ព្រោះតែអស់ចិត្តលែងចង់បានកីឡាករ Daniele Rugani ពីក្លិបសេះបង្កង់ Juventus ។
គ្រូបង្វឹកក្លិបកាំភ្លើងធំ Arsenal លោក Unai Emery មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងក្លិបអ៊ីតាលីអស់រយៈពេលជាច្រើនសប្តាហ៍ ព្រោះតែចង់បានកីឡាករ Rugani ពីក្លិបនេះមកលេងខ្ចីជើង តែក្រោយមក ស្រាប់តែទិញយកកីឡាករប្រេស៊ីល Luiz ពីក្លិបតោខៀវ Chelsea ក្នុងតម្លៃខ្លួន៨លានផោន ដែលមានកុងត្រារយៈពេល២ឆ្នាំ។
ពេលនេះសារព័ត៌មាន Tuttosport បានអះអាងថា ឡោក Emery មិនអាចនាំ Rugani មកលេងនៅអង់គ្លេសបាន ដោយសារតែ Arsenal មិនចង់ត្រឹមតែខ្ចីជើង។ ម្យ៉ាងវិញទៀត គេនឹងត្រូវចំណាយដល់ទៅ២៨លានផោន ប្រសិនបើចង់ទិញ ។ ជាផ្លូវក្រោយ គេក៏សម្រេចចិត្តទិញយកកីឡាករ Luiz ទៅ ដោយបង់ថ្លៃ៤លានផោនដំបូង ហើយ៤លានផោនទៀតបន្ទាប់ ។
គួរបញ្ជាក់ផងដែរថា Rugani កំពុងតែស្ថិតនៅក្នុងការពិចារណាទៅលេងខ្ចីជើងនៅ Roma។ នាយកផ្នែកកីឡា លោក Gianluca Petrachi និង គ្រូបង្វឹក Juventus លោក Fabio Paratici បានកំពុងតែជាប់គាំងនៅក្នុងការពិភាក្សាអស់រយៈពេលពេញមួយសប្តាហ៍ដោយសារតែរឿងនេះ ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ