ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ស្តេចគ្រឿង​ញៀន​សំខាន់​បំផុត​ម្នាក់​នៅ​ម៉ិច​ស៊ិក​

11 ឆ្នាំ មុន

ប្រភព​ព័ត៌​មាន​មួយ​របស់​រដ្ឋា​ភិបាល​រាយ​ការណ៍​កាល​ពី​ថ្ងៃទី​២២ កុម្ភៈ​ថា ជន​ឈ្មោះ JOAQUIN SHORTY GUZMAN ដែល​ចាត់​ទុក​ថា​ ជា​ស្តេចគ្រឿងញៀ.ន​សំខាន់​នៅ​ម៉ិច​ស៊ិក​នោះ​ត្រូវ​បាន​ពួក​ភ្នាក់​ងារ​អាមេរិក និង​ម៉ិច​ស៊ិក​ចាប់​ខ្លួនបាន​ហើយ ។​

GUZMAN ដែល​ដឹក​នាំ​ក្រុម​រត់​ពន្ធ​គ្រឿង​ញៀន SINALOA ត្រូវបាន​ចាត់​ទុក​ថា ជា​សត្រូវ​សាធារណៈ​លេខ​១ របស់​រដ្ឋាភិបាល​ម៉ិច​ស៊ិក

ប្រភព​ព័ត៌​មាន​មួយ​របស់​រដ្ឋា​ភិបាល​រាយ​ការណ៍​កាល​ពី​ថ្ងៃទី​២២ កុម្ភៈ​ថា ជន​ឈ្មោះ JOAQUIN SHORTY GUZMAN ដែល​ចាត់​ទុក​ថា​ ជា​ស្តេចគ្រឿងញៀន​សំខាន់​នៅ​ម៉ិច​ស៊ិក​នោះ​ត្រូវ​បាន​ពួក​ភ្នាក់​ងារ​អាមេរិក និង​ម៉ិច​ស៊ិក​ចាប់​ខ្លួនបាន​ហើយ ។​

GUZMAN ដែល​ដឹក​នាំ​ក្រុម​រត់​ពន្ធ​គ្រឿង​ញៀន SINALOA ត្រូវបាន​ចាត់​ទុក​ថា ជា​សត្រូវ​សាធារណៈ​លេខ​១ របស់​រដ្ឋាភិបាល​ម៉ិច​ស៊ិក​ក្នុង​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​បណ្តា​ក្រុម​រត់​ពន្ធ​គ្រឿងញៀន​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៨០.០០០​នាក់​ហើយ​ចាប់​តាំងពី​ឆ្នាំ​២០០៧​ មក ។​

នៅ​ទីក្រុង​ម៉ិច​ស៊ីកូ​ ការ​ចាប់​ខ្លួន​ជន​នេះ​ត្រូវ​បាន​អះ​អាង​តាម​រយៈ​ប្រភព​មួយ​របស់​ភ្នាក់​ងារ​សន្តិ​សុខ​ដែល​បញ្ជាក់​ថា​ GUZMAN ត្រូវ​ចាប់​ខ្លួន​នៅ​ទីក្រុង​ MAZATLAN ជា​ទីក្រុង​ជាប់​មាត់​សមុទ្រ​មួយ​នៃ​រដ្ឋ​កំណើតរបស់​គេ គឺ​រដ្ឋ​ SINALOA ភាគ​ពាយ័ព្យ​ប្រទេស ។​
ប្រធានា​ធិបតី​ម៉ិច​ស៊ិក​លោក​អេ​ន​រិក​ ពឺណា​នី​អឺតូ​ បាន​សម្តែង​ការអប​អរ​សាទរ​ចំពោះ​ជ័យ​ជម្នះ​ចម្បង​មួយ​ក្នុង​ការ​តស៊ូ​ប្រឆាំង​បណ្តា​ក្រុម​រត់​ពន្ធ​គ្រឿងញៀន ។​

សហរដ្ឋ​អាមេរិក​បាន​កាត់​ថ្លៃ​ក្បាល​ជន​នេះ​ដល់​ទៅ​៥​លាន​ដុល្លារ ។​ ស្តេច​រត់​ពន្ធ​គ្រឿង​ញៀន​ GUZMAN បាន​បញ្ជូន​កូកា​អីុន​ កញ្ឆា និង​គ្រឿងញៀន​ឯទៀតៗ​ជា​ច្រើន​រយ​តោន​ចូល​ក្នុង​សហរដ្ឋ​អាមេរិក ។​

កើត​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ​ SIERRA MADRE រដ្ឋ SINALOA ​នោះ GUZMAN ក្នុង​ទូរទស្សន៍​ឆ្នាំ​១៩៨០ បាន​ចូល​បម្រើ​ក្នុង​ក្រុម​រត់​ពន្ធគ្រឿងញៀន​ SINALO ដែល​ពេល​នោះ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់ MIGUEL ANGEL FELIX GALLARDO ជា​អ្នក​ឈាន​មុខ​ក្នុង​ការ​រត់​ពន្ធ​កូកា​អីុន​ទៅកាន់​សហ​រដ្ឋ​អាមេ​រិក​ ធ្លាប់​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​១៩៩៣​ នៅ​ប្រទេស​ហ្គា​តេម៉ាឡា​ ហើយ​ធ្វើ​បត្យា​ប័ន​មក​កាន់​ម៉ិច​ស៊ិក​ រួចជាប់​ក្នុង​ពន្ធនាគារ​ EL CHAPO ។​ GUZMAN អាច​រត់​ចេញ​ពី​គុក​៨ឆ្នាំក្រោយ​មក​ មុន​ពេល​ក្លាយ​ទៅជា​ស្តេចគ្រឿងញៀន​សំខាន់​បំផុត​ម្នាក់ ។​ ទ្រព្យ​សម្បត្តិ​របស់​គេ​ បើ​តាម​ទស្សនា​វដ្តី​ FORBES ថា​ មាន​ប្រមាណ​ជា​១.០០០​លាន​ដុល្លារ​ ។ ជន​នេះ​ត្រូវ​ចាត់​ទុក​ថា ជា​ស្តេច​គ្រឿង​ញៀន​​ខ្លាំង​ជាង​គេ​បំផុត​នៃ​ពិភព លោក ៕​