ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹកប្រេង​ចុះស្ពានដាច់ហ្វ្រំាង ​បុករះម៉ូតូនិងរថយន្ត ​បណ្តាលឲ្យស្លា.ប់១ ​របួសធ្ងន់ស្រាល៦នាក់ ​នៅក្រុងកំពង់ចាម (មានវីដេអូឃ្លីប)

11 ឆ្នាំ មុន

ខេត្តកំពង់ចាម​៖ យ៉ាងហោចណាស់​ក្មេងប្រុសម្នាក់បានស្លា.ប់ ​និង ​របួសធ្ងន់ស្រាល៦នាក់ ​ដោយសាររថយន្ត​ដឹកប្រេងមួយគ្រឿង​ចុះពីលើស្ពានគីហ្ស៊ូណា​ បានដាច់ហ្វ្រំាង​ បណ្តាលឲ្យបុករះ​ម៉ូតូ ​និងរថយន្ត ។ ឧបទ្ទវហេតុគ្រោះ​ថ្នាក់ចរាចរណ៏នេះ​ បានបង្កឲ្យមានការភ្ញាក់ផ្អើល​ពេញក្រុងកំពង់ចាម ​កាលពីម៉ោង១១​ និង ៣០នាទីថ្ងៃត្រង់ថ្ងៃទី ​២៣ កុម្ភៈ​ ២០១៤ ​នៅចំណុចរង្វង់មូលក្បាល​ស្ពានគីហ្ស៊ូណា ​ស្ថិតក្នុងភូមិ៣ សង្កាត់វាលវង់​ ក្រុងកំពង់ចាម ។

ខេត្តកំពង់ចាម​៖ យ៉ាងហោចណាស់​ក្មេងប្រុសម្នាក់បានស្លាប់ ​និង ​របួសធ្ងន់ស្រាល៦នាក់ ​ដោយសាររថយន្ត​ដឹកប្រេងមួយគ្រឿង​ចុះពីលើស្ពានគីហ្ស៊ូណា​ បានដាច់ហ្វ្រំាង​ បណ្តាលឲ្យបុករះ​ម៉ូតូ ​និងរថយន្ត ។ ឧបទ្ទវហេតុគ្រោះ​ថ្នាក់ចរាចរណ៏នេះ​ បានបង្កឲ្យមានការភ្ញាក់ផ្អើល​ពេញក្រុងកំពង់ចាម ​កាលពីម៉ោង១១​ និង ៣០នាទីថ្ងៃត្រង់ថ្ងៃទី ​២៣ កុម្ភៈ​ ២០១៤ ​នៅចំណុចរង្វង់មូលក្បាល​ស្ពានគីហ្ស៊ូណា ​ស្ថិតក្នុងភូមិ៣ សង្កាត់វាលវង់​ ក្រុងកំពង់ចាម ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាពបាន​ស្រង់ប្រសាសន៏លោក ស៊ាម យូអេង ​ប្រធានប៉ូលិសចរាចរណ៏ខេត្ត​ឲ្យដឹងថា​ រ​ថយន្តបង្កពាក់ស្លាកលេខ​ កំពង់ចាម 3A 2896 ​ជារបស់ក្រុមហ៊ុន ថារី ​ពាណិជ្ជ មានទីតំាងស្ថិត​នៅក្នុងឃុំទន្លេបិទ ​ស្រុកត្បូងឃ្មុំ ​ហើយថាគ្រោះថ្នាក់នេះ ​បានបណ្តាលមកពីរថយន្ត​បានដាច់ហ្វ្រំាង ​ធ្វើឲ្យបុករះម៉ូតូ​ប្រមាណ១០គ្រឿង ​រថយន្ត២គ្រឿង ​និងរ៉ឺម៉កម៉ូតូកង់បី​ ១គ្រឿង បង្កជា​អគ្គិភ័យ ហើយបានបណ្តាល​ឲ្យក្មេងប្រុសម្នាក់​ស្លាប់នៅនឹងកន្លែង​​ និង​ មនុស្សប្រុសស្រី​៦នាក់រងរបួស ។

ក្រោយពេលកើតហេតុ​អ្នកបើកបររថយន្តបានរត់គេចខ្លួន​ ហើយនពេលនេះ​សមត្ថកិច្ចបានស្ទូច ​និង ​អូសទំាងម៉ូតូនិងរថយន្ត ​បញ្ជូនទៅរក្សាទុកនៅ​ស្នងការខេត្តរង់ចំា​ដោះស្រាយ​តាមច្បាប់ ៕