ហាងឆេងអត្រាប្តូរប្រាក់យេនជប៉ុនជាមួយប្រាក់រៀលនៅដើមសប្តាហ៍នេះ មានការប្រែប្រួលរាល់ថ្ងៃ ។ ជាក់ស្តែងថ្ងៃទី១៥ ខែសីហានេះ ធនាគារជាតិឱ្យដឹងថា ១០០ យេនជប៉ុន តម្លៃលក់ចេញ ៣៨៩៤ រៀល ម្សិញលក់ចេញ ៣៨៧១ រៀល ថ្ងៃទី ១៣ លក់ចេញ ៣៩១១ រៀល និងថ្ងៃទី ១២ លក់ចេញ ៣៩១០ រៀល ។
ធនាគារជាតិបង្ហាញពីអត្រាប្តូរប្រាក់នៃបណ្តាប្រទេសអាស៊ីមួយចំនួនជាមួយប្រាក់រៀលសម្រាប់ថ្ងៃនេះមានដូចជា ៖ ១យន់ចិន ទិញចូល៥៨២រៀល លក់ចេញ៥៨៧រៀល ,១០០វុនកូរ៉េទិញចូល៣៣៦រៀល លក់ចេញ ៣៣៩រៀល ។
ចំពោះប្រាក់ដុល្លារសិង្ហបុរី ១ដុល្លារទិញចូល ២៩៣៧រៀល លក់ចេញ២៩៦៦រៀល , ១បាតថៃទិញចូល១៣២រៀល លក់ចេញ១៣៤រៀល និង១០០០ដុងវៀតណាម ទិញចូល១៧៦រៀល លក់ចេញ១៧៨រៀល ។ ដោយឡែក ១ដុល្លារអាមេរិកស្មើនឹង៤០៨១រៀល ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ