ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ ត្រូវ​បង្កក​ទ្រព្យសម្បត្តិ​ពេល​ចាប់​អ្នក​រកស៊ី​ជួញដូរ​មនុស្ស រកស៊ី​គ្រឿងញៀ.ន និង​បទ​ល្មើ​ព្រៃឈើ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ថា​នៅ​ពេល​ចាប់​បាន​អ្នក​រកស៊ី​ជួញដូរ​មនុស្ស បទល្មើស​គ្រឿងញៀន និង​បទល្មើស​ព្រៃឈើ ត្រូវ​បង្កក​ទ្រព្យសម្បត្តិ​ទុក​ទាំងអស់…

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ថា​នៅ​ពេល​ចាប់​បាន​អ្នក​រកស៊ី​ជួញដូរ​មនុស្ស បទល្មើស​គ្រឿងញៀន និង​បទល្មើស​ព្រៃឈើ ត្រូវ​បង្កក​ទ្រព្យសម្បត្តិ​ទុក​ទាំងអស់ ដើម្បី​ត្រួតពិនិត្យ​ជាង​វាង​ការ​លាង​ខ្មៅ នៅ​លើ​ទីផ្សារ​កម្ពុជា ។ ការ​បញ្ជាក់​របស់​សម្តេច ស ខេ​ង ធ្វើ​ឡើង​ក្នុង​ទិ​កា​ជាតិ អន្តរ​សាសនា​នៅ​កម្ពុជា​លើក​ទី​៣ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា​នេះ នៅ​សាលសន្និសិទ​កោះ​ពេជ្រ ។

សម្តេច​បញ្ជាក់​ថា ៖«​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ​អ្នក​ដែល​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ បទល្មើស​រកស៊ី​ឈើ​ខុសច្បាប់ និង​បទល្មើស​ជួញដូរ​មនុស្ស បើសិន​តែ​ចាប់​បាន​មក​ហើយ ចរាចរណ៍​លុយខ្មៅ មិន​បាន​បង្ក​ទុក វា​គ្មាន​ប្រយោជន៍​នោះ​ទេ ។ ថ្មី​ៗ​នេះ​ខាង​ក្រសួងយុត្តិធម៌​បាន​ដឹកនាំ​មន្ត្រី​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ប្រជុំ​រួច​ហើយ ដោយ​បាន​កំណត់​ជាក់លាក់​ហើយ អំពី​វិធី​អនុវត្ត​មាន​ន័យ​ថា​លុយ​ដែល​បាន​មក​ពី​បញ្ហា​ពាក់ព័ន្ធ​គ្រឿងញៀន មិន​ត្រូវ​តែ​ដាក់​ពន្ធនាគារ​នោះ​ទេ គឺ​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ (​មិន​រឹបអូស​ទេ​) យើង​ត្រូវ​ត្រួតពិនិត្យ​ថា ប្រាក់​នោះ​បាន​មកពីណា បើ​បាន​មក​ពី​រកស៊ី​ត្រឹមត្រូវ​យើង​ទុក​ឲ្យ​គេ​វិញ ប៉ុន្តែ​បើ​បាន​មក​ពី​រកស៊ី​គ្រឿងញៀន​ត្រូវ​រឹបអូស​យក​ទៅ​ចាត់ចែង​បាន​ផ្លូវច្បាប់​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​រកស៊ី​ជួញដូរ​មនុស្ស និង​ការ​រកស៊ី​កាប់​ព្រៃឈើ​ខុសច្បាប់​ក៏​ដូច​ធ្វើ​ដូច​គ្នា​ដែរ គឺ​កាលណា​រក​ឃើញ ឬ​ចាប់​ជនល្មើស​បាន​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ ។ ពេល​ដែល​រក​ឃើញ​ថា ទ្រព្យ​ស្ប​ត្តិ​ដែល​រក​ឃើញ​ថា ទ្រព្យសម្បត្តិ​ដែល​បាន​មក​នោះ​ល្អ យើង​ត្រូវ​ប្រគល់​ឲ្យ​វិញ ដើម្បី​យុត្តិធម៌ ។ ប៉ុន្តែ​បាន​មក​ពី​កាប់​ឈើ​ខុសច្បាប់ ឬ​ជួញដូរ​មនុស្ស គឺ​រឹបអូស​យក ។ សម្តេច​ក៏​បាន​បន្ថែម​ថា កម្លាំង​ដែល​អនុវត្ត​ច្បាប់ គឺ​នគ​បាល​យុត្តិធម៌ និង​ស្ថាប័ន​តុលាការ​ចាំបាច់​សហការ​គ្នា​ឲ្យ​បាន​ល្អ ហើយ​អនុវត្ត​តាម​ច្បាប់​ចំពោះ​អ្នក​ដែល​ប្រព្រឹត្តិ​បទល្មើស​ទាំងឡាយ ។ ដូច្នេះ​ការ​អប់រំ គឺជា​ការ​ចាំបាច់ ដើម្បី​ឲ្យ​យល់​ដឹង​ទាំងអស់​គ្នា ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​ក៏​មិន​អាច​ខ្វះ​បាន​ដែរ ។

សម្តេច​ក៏​បាន​សង្កត់ធ្ងន់​ថា ការ​អនុវត្ត​ខាង​លើក​ត្រូវ​តែ​ធ្វើ​រហូត​ដល់​ទទួល​បាន​ជោគជ័យ ។ ប្រសិនបើ​គេ​ថា កម្ពុជា​ជា​ប្រទេស​ជួញដូរ​មនុស្ស មាន​ន័យ​ថា ជា​ប្រទេស​ដែល​លាង​លុយខ្មៅ​ព្រោះថា អ្នក​ដែល​បាន​លុយ​ដោយសារ​ការ​លក់ដូរ​ចាត់ទុកជា​លុយខ្មៅ ហើយ​គេ​យក​លុយ​មក​ចរាចរណ៍​លើ​ទីផ្សារ​នៅ​កម្ពុជា គឺ​កម្ពុជា​ជា​កន្លែង​លាង​លុង​ខ្មៅ ។ សម្តេច​បញ្ជាក់​ថា ៖«​វា​ទៅ​អី​ញ្ចឹ​ង រកស៊ី​គ្រឿងញៀន​ក្តី រកស៊ី​ឈើ​ក្តី និង​បទ​ល្មើ ស​ផ្សេង​ទៀត គឺ​វា​ទៅ​អី​ញ្ចឹ​ង ។ លាង​លុយខ្មៅ បើ​លុយ​នេះ​ចរាចរណ៍​លើ​ទីផ្សារ​នោះ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ