ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​12​នាក់​ក្នុង​ការ​វាយ​ប្រហារ​​លើ​វិមាន​ប្រធានា​ធិបតី​សូម៉ាលី​

11 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​សូម៉ាលី​មួ​យរូប​ប្រកាស​ថា​ មនុស្ស​១២​នាក់​បាន​ត្រូវ​ស្លា.ប់​កាល​ពីថ្ងៃ​ទី​២១​ កុម្ភៈ​ កន្លង​មក​នេះ​ ក្នុងការវាយប្រហារ​មួយ​របស់​ពួក SHEBAB ប្រឆាំង​វិមាន​ប្រធានា​ធិបតី​នៅ​ទី​ក្រុង​ម៉ូ​ហ្គា​ឌី​ស្យូ ។​

រដ្ឋ​មន្ត្រី​សន្តិ​សុខ​ជាតិ​លោក​អាប់​ដែល​ការីម​ ហ៊ូ​សេន​ហ្គូ​ឡេដ​ គូស​បញ្ជាក់​ថា​ ជន​វាយ​ប្រហារ​៩​នាក់​ ក្នុង​នោះ​មាន​ជន​អត្ត​ឃាត​២​

រដ្ឋ​មន្ត្រី​សូម៉ាលី​មួ​យរូប​ប្រកាស​ថា​ មនុស្ស​១២​នាក់​បាន​ត្រូវ​ស្លាប់​កាល​ពីថ្ងៃ​ទី​២១​ កុម្ភៈ​ កន្លង​មក​នេះ​ ក្នុងការវាយប្រហារ​មួយ​របស់​ពួក SHEBAB ប្រឆាំង​វិមាន​ប្រធានា​ធិបតី​នៅ​ទី​ក្រុង​ម៉ូ​ហ្គា​ឌី​ស្យូ ។​

រដ្ឋ​មន្ត្រី​សន្តិ​សុខ​ជាតិ​លោក​អាប់​ដែល​ការីម​ ហ៊ូ​សេន​ហ្គូ​ឡេដ​ គូស​បញ្ជាក់​ថា​ ជន​វាយ​ប្រហារ​៩​នាក់​ ក្នុង​នោះ​មាន​ជន​អត្ត​ឃាត​២​នាក់​បាន​ត្រូវ​ស្លាប់​ពេល​ពួកគេ​ប៉ុន​ប៉ង​លុក​ចូល​ក្នុង​វិមាន​ប្រធានា​ធិបតី​ ។ ខាង​ផ្នែក​រដ្ឋាភិ​បាល​វិញ​មាន​អ្នក​ស្លាប់​៣​នាក់​ ក្នុង​នោះ​មាន​មន្ត្រី​២​នាក់ និង​ទាហាន​ម្នាក់ ។​ រថយន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​មួយ​បាន​ផ្ទុះ​នៅ​មុខ​ទ្វារ​ចូល​វិមាន​ប្រធានា​ធិបតី​ មុន​ពេល​​ពួក SHEBAB ប៉ុន​ប៉ង​លុក​ចូល​ក្នុង​វិមាន ។​ យោងតាម​រដ្ឋ​មន្ត្រី​រូប​នេះ​ថា​ កង​ទ័ព​សូម៉ាលី​ និង​កង​ទាហាន​មួក​ខៀវ​អាហ្វ្រិក​បាន​វាយ​រុញ​ច្រាន​ការវាយ​លុក​នោះ ។​ អ្នក​ទទួល​ខុស​ត្រូវ​សូម៉ាលី​២​នាក់​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​នេះមាន​លេខា​ធិការ​មួ​យរូបរបស់​នាយក​រដ្ឋ​មន្ត្រី​ និង​អតីត​មន្ត្រី​ស៊ើប​ការណ៍​ម្នាក់ ។​

ប្រធានា​ធិបតី​សូម៉ាលី​លោក​ហ៊ូសាន់​ស៊ិក​ម៉ូ​ហា​មូដ​ បាន​ថ្កោល​ទោស​ការវាយ​ប្រហារ​នេះ​ដោយ​ចាត់​ទុក​ថា​ជា​អំពើ​ភេរវ​កម្ម ។​
ចំណែក​​បេសក​ជន​ពិសេស​អ.ស.ប​ ប្រចាំ​ប្រទេស​សូម៉ាលី លោក​ NICHOLAS KAY ក៏​បរិហារ​ការ​វាយ​ប្រហារ​នេះ​ប្រឆាំង​វិមាន​ប្រធា​នា​​​ធិបតី​ដែរ ដោយ​លោក​ចាត់​ទុក​ថាជា​អំពើ​ឧក្រិដ្ឋ​ដោយ​អស់​សង្ឃឹម​ថ្មី​មួយ ។​ លោក​គូស​បញ្ជាក់​ថា អ.ស.ប​ និង​សហ​គមន៍​អន្តរ​ជាតិ​នៅ​តែ​ប្តេជ្ញា​ចង់​ឃើញ​ប្រទេស​សូម៉ាលី​ថ្មី​មួយ​ ហើយ​នឹង​បន្ត​ជួយ​សូម៉ាលី​ក្នុងការ​ធ្វើ​ឱ្យ​សភាព​ការណ៍​មាន​ស្ថេរ​ភាព​ ហើយ​កសាង​ឡើង​វិញ​បណ្តា​ស្ថាប័ន​របស់​ខ្លួន​ ៕​