ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ដៃម្ខាងនិងយុវជនម្នាក់ទៀតរងរបួសស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៏ម៉ូតូហុងដាឌ្រីមបុកជាមូយសង់កូរ៉េដែលជិះឆ្លងកាត់ផ្លូវពេញទំហឹងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ២០១៤នៅលើផ្លូវក្រាលកៅស៊ូភូមិផ្សារលើ សង្កាត់ផ្សាឆ្នាំង ក្រុងកំពង់ឆ្នាំង។
ប្រភពព័តមាននៅកន្លែងកើតហេតុបានឱ្យដឹងថាបុរសរបួសធ្ងន់ឈ្មោះ រឹម ហេងអាយុ៥២ឆ្នាំ មានមុខរបរជាចុងភៅម្ហូបការ រស់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ ជិះម៉ូតូម៉ាកសង់កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ1D-0302 ចំណែកយុវជនរងរបួសស្រាលឈ្មោះ រិទ្ធ សុផា អាយុ១៨ឆ្នាំ ជាសិស្សរស់នៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀ រខេត្តកំពង់ឆ្នាំង បើកម៉ូតូហង់ដាឌ្រីមពណ៌ខ្មៅអត់ស្លាកលេខ។
ប្រភពព័តមានបន្តថានៅមុនពេលកើតហេតុគេឃើញយុវជនជាសិស្សសាលាបានជិះម៉ូតូមកពីផ្សារក្រោមទៅផ្សារលើ លុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូសង់កូរ៉េដែលជិះពីផ្លូវលំឆ្លងកាត់ផ្លូវពីលិចទៅកើតមិនបានមើលឆ្វេងស្តាំពេញទំហឹងនៅកណ្តាលទ្រូងផ្លូវខ្ទាតពីគ្នា៨ម៉ែត្របណ្តាលអោយអ្នកបើកបរទាំងពីរនាក់របូសធ្ងន់និងស្រាលតែម្តង ។
ក្រោយពេលកើតហេតុអ្នករបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីដោះស្រាយតាមច្បាប់។
ចែករំលែកព័តមាននេះ