ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ពុយ​ហ្សូ​បើក​បុក​គូទ​​កាមរី​ឆ្លាម​នៅ​មុខ​​ផ្សារ​ស្ទឹងមាន​ជ័យ​ រង​ការ​ខូច​ខាត​រួច​ព្យាយាម​បើក​រត់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ចាប់​បាន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ពុយ​ហ្ស៊ូ ១គ្រឿង​ បើក​បុក​គូទ​រថ​យន្ត​ការមី​ឆ្លាម​ នៅ​មុខ​​​ផ្សារ​ស្ទឹងមាន​ជ័យ​ បណ្តាល​ឲ្យ​រង​ការ​ខូច​ខាត​ រួច​ព្យាយាម​បើក​រត់​រហូត​មក​ដល់​ចំណុច​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ​ ត្រូវ​សមត្ថ​កិច្ច​ស្ទាក់​ឃាត់​ចាប់​បាន​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៧ និង​ ៥០​នាទី យប់​ថ្ងៃទី​២២​ កុម្ភៈ ២០១៤​ នៅ​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមាន​ជ័យ​។

តាម​ប្រភព​ព័ត៌​មាន​ បាន​ឲ្យ​ដឹង​ថា​ រថ​យន្ត​ពុយ​ហ្ស៊ូ ១គ្រឿង​ ពណ៌ខៀវ​ អត់​មាន​ស្លាក​លេខ​ បើក​បរ​ដោយ​បុរស​ម្នាក់​ រួម​ដំណើរ​ជាមួយ​ព្រូ​ម្នាក់​ បាន​ធ្វើ​ដំ​ណើរ​តាម​​​ផ្លូវ​មុនី​រ៉េត ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ខណៈ​មក​ដល់​ចំណុច​មុខ​ផ្សារ​​​ស្ទឹង​មាន​ជ័យ​ ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​រថ​យន្ត​កាមរី​ឆ្លាម​ ១គ្រឿង​ ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1F-1956 បើក​ប​រដោយ​បុរស​ម្នាក់​ ដែល​ធ្វើ​ដំណើរ​ស្រប​គ្នា​ បណ្តាល​ឲ្យ​រង​ការ​ខូច​ខាត​ តែ​រថ​យន្ត​ពុយ​ហ្សូ បាន​ព្យាយាម​បើក​រត់​ ក៏ត្រូវ​សមត្ថ​កិច្ច​ឃាត់​ចាប់​បាន​។

ក្រោយ​ឃាត់​ចាប់​បាន​ ទាំង​រថ​យន្ត​បង្ក​ និង​រថ​យន្ត​រង​គ្រោះ ត្រូវ​សមត្ថ​កិច្ច​ធ្វើ​ការ​វាស់​វែង និង​នាំ​យក​ទៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​មាន​ជ័យ​ ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់​៕